សង្គម September 12, 2019 mesa mesa
ចេះរកនឹកឃើញ! ដឹងថាជិតមានទឹកជំនន់ លេងយកកង់ ម៉ូតូទៅចងនឹងមែកឈើឲ្យខ្ពស់ ដើម្បីគេចផុតពីការខូចខាត

ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ ពីករណីម្ចាស់ផ្ទះឈ្លាសវៃបានត្រៀមរៀបចំទុកដាក់សម្ភារៈ មានតម្លៃឲ្យបានយ៉ាងត្រឹមត្រូវ ដើម្បីជៀសវាងការខូចខាតក្នុងករណីទឹកជំនន់។ ដូចដែលយើងបានដឹងស្រាប់ហើយថាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីបានរងគ្រោះទឹកជំនន់ បង្កការខូចខាតផ្ទះសម្បែង និងប្រជាពលរដ្ឋត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះទៅរកទីទួលសុវត្ថិភាពបណ្តោះអាសន្ន ដោយប្រទេសទាំងនោះក៏មានប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។

ស្របពេលដែលគ្រោះទឹកជំនន់កំពុងតែវាយលុកបែបនេះ ប្រជាជនភាគច្រើនហាក់ខ្វល់ព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិដែលខ្លួនមានជាពិសេសគឺវត្ថុមានតម្លៃ និងយាន្តជំនិះផ្សេងៗ។ ដោយឡែកម្ចាស់ផ្ទះមួយនៅឯ ខេត្តអ៊ុប៊ុនថានី ប្រទេសថៃ បានធ្វើឲ្យផ្ទុះសំណើច និងភ្ញាក់ផ្អើលជាខ្លាំងដោយគាត់បានរកឃើញគំនិតយកវត្ថុមានតម្លៃទៅចងព្យួរនឹងមែកឈើឲ្យមានកម្ពស់ខ្ពស់ ដោយមិនបារម្ភពីរឿងទឹកលិច។ ម្ចាស់ផ្ទះរូបនេះហាក់ត្រៀមខ្លួនរួចជាស្រេចដើម្បីការពារវត្ថុមានតម្លៃទាំងនោះឲ្យផុតពីការរងខូចខាត ដែលជាគំរូដ៏ល្អមួយដល់បងប្អូនប្រជាពលរដ្ឋ​ឯទៀតគួរយកតម្រាប់តាម៕