បច្ចេកវិទ្យា September 13, 2019 Khmernote
ថតពេលយប់ច្បាស់ចែសមុខងារ Night Mode របស់ iPhone 11

ក្រោយការបង្ហាញខ្លួនជាផ្លូវការរួចហើយម៉ូដែល iPhone 11 និង iPhone 11 Pro ត្រូវបានគេដឹងថា បានអាប់ដេតជាពិសេសទៅលើប្រព័ន្ធកាម៉េរារបស់ខ្លួនជាមួយនឹងសមត្ថភាពថ្មីខ្លាំងជាងជំនាន់មុន។

ក្នុងនោះអ្វីដែលយើងចង់លើកយកមកបញ្ជាក់នៅពេលេនេះគឺមុខងារ Night Mode ដែលត្រូវបានអ្នកជំនាញរបស់ក្រុមហ៊ុនឌីសាញឡើង ដើម្បីអនុញ្ញាតិឲ្យម៉ាស៊ីនរបស់ទូរស័ព្ទក្នុងការសិក្សាឲ្យកាន់តែច្បាស់ពីរូបភាព និងវិដេអូទាំងឡាយ ដែលត្រូវបានថតនៅពេលយប់ឬត្រង់កន្លែងដែលមានពន្លឺតិចបំផុត។

មុខងារដ៏ពិសេស Night Mode មួយនេះត្រូវបានគេប្រដូចទៅនឹងមុខងាររបស់ Night Sigh Mode របស់ Google Pixel ហើយវាក៏ត្រូវបានគេដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍បង្ហាញខ្លួនរបស់ iPhone 11 series ផងដែរ។ ខាងក្រោមនេះគឺជាការប្រៀបធៀបរូបភាព ដែលថតដោយប្រើមុខងារ Night Mode និងមិនប្រើមុខងារ Night Mode គឺយើងឃើញថារូបភាពផលិតចេញមកខុសគ្នាដាច់តែម្តង។ ចង់ដឹងថា តើរូបភាពខុសគ្នាបែបណាទស្សនារូបភាពទាំងអស់គ្នា៖

អត្ថបទ៖ Lee