បច្ចេកវិទ្យា September 14, 2019 Khmernote
OPPO គ្រោងនឹងបញ្ចេញបច្ចេកវិទ្យាសាកលឿន Super VOOC ជំនាន់ថ្មីល្បឿន 65W នៅខែក្រោយនេះ

រហូតមកដល់ពេលនេះព័ត៌មានជាច្រើនអំពីម៉ូដែលថ្មីរបស់ក្រុមហ៊ុន OPPO គឺ Reno Ace កាន់តែមានចំនួនច្រើនឡើង ដោយក្នុងនោះជឿជាក់ថា ភាគច្រើនគឺត្រូវបានផ្តល់ដោយអនុប្រធានក្រុមហ៊ុន OPPO ផ្ទាល់គឺលោកBrian Shen។

តាមរយៈការចុះផ្សាយនៅលើព័ត៌មាន Gsmarena បានឲ្យដឹងថា អ្វីដែលពិសេសជាងនេះទៀតសម្រាប់ Oppo Reno Ace នោះគឺថាសមត្ថភាពពិសេសរបស់វានៅក្រោយពេលបង្ហាញខ្លួននោះ គឺអាចសាកថ្មបានល្បឿនលឿនជាមួយនឹងបច្ចេកវិទ្យាថ្មី SupeVOOC ជំនាន់ក្រោយ ដែលអាចបញ្ចូលថ្មបានល្បឿនរហូតទៅដល់65W។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើបណ្តាញសង្គមយក្សចិន Weibo ទោះលោក Shen មិនបានបង្ហាញព័ត៌មានពិស្តារជាងនេះក្តី តែជឿជាក់ថាម៉ូដែលនេះអាចនឹងបង្ហាញខ្លួននាខែតុលាខាងមុខនេះ៕

<

អត្ថបទ៖ Lee