បច្ចេកវិទ្យា September 16, 2019 Khmernote
Samsung ចេញវីដេអូពាណិជ្ជកម្មថ្មីបាញ់ iPhone ស្ពឹកមុខតែម្តង

iPhone 11 និង iPhone 11 Pro បង្ហាញខ្លួនលើកនេះជាមួយនឹងមុខងារថ្មី និងអាប់ដេតរាប់មិនអស់ ប៉ុន្តែអ្វីដែលជាការផ្លាស់ប្តូរដ៏ធំបំផុតសម្រាប់ស្មាតហ្វូនមួយនេះ គឺសមត្ថភាពកាម៉េរាតែម្តង។ ខណៈដែលការបង្ហាញខ្លួនជាផ្លូវការបានធ្វើឡើងរួចរាល់ហើយនោះការបញ្ជាទិញជាមុនក៏ចាប់ផ្តើមធ្វើឡើងហើយផងដែរ។

ក្នុងពេលជាមួយគ្នានេះដែរ Samsung ក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលតាមរយៈវិដេអូផ្សាយពាណិជ្ជកម្មមួយរបស់ខ្លួន ដែលត្រូវបានគេមើលឃើញ និងជឿជាក់ថា ខ្លួនមានបំណងចាប់យកចំណុចខ្សោយរបស់ iPhone ស៊េរីថ្មី ដើម្បីឲ្យអតិថិជនដែលគ្រោងទិញបែរជាមកសម្រេចចិត្តទិញ Galaxy Note 10 របស់ខ្លួនទៅវិញ។

Samsung បានចែកបង្ហោះវិដេអូផ្សាយពាណិជ្ជកម្មជាផ្លូវការនេះ ដែលមានចំណងជើងថា Bokeh up the mood with Galaxy Note 10។ ហើយអ្វីដែល Samsung ចង់ឌឺដង iPhone នោះគឺ មុខងារ live focus video ដែលមានសមត្ថភាពថតវីដេអូព្រិលផ្ទៃខាងក្រោយបានតាមចិត្ត តែ iPhone វិញធ្វើមិនបាន៕

អត្ថបទ៖ Lee