ព័ត៌មានជាតិ September 16, 2019 Khmernote
លោក មាស រិទ្ធី បានឡើងជា ឯកឧត្តម មានឋានៈស្មើអនុរដ្ឋលេខាធិការ

លោក មាស រិទ្ធី ជាអ្នក​អត្ថាធិប្បាយ​ព័ត៌មាន​នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ  ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទី​ តែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន ឋានៈស្មើអនុរដ្ឋលេខាធិការ។

ក្នុងនោះផងដែរអ្នកសារព័ត៌មាន​ចំនួន១៦រូបឯទៀត ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន ឋានៈស្មើអនុរដ្ឋលេខាធិការ ខណៈលោក នុត បូផាន់ និង លោក ឆាយ សុផល ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន៕