ព័ត៌មានជាតិ September 16, 2019 Khmernote
សូមបងប្អូនដែលបានទៅដាក់បិណ្ឌតាមវត្តនានាមេត្តាប្រុងប្រយ័ត្ន! ឃាត់ខ្លួននារីដៃឆើត២នាក់ ក្រោយលួច​ទូរស័ព្ទដៃនិងកាបូបលុយនៅវត្តអារាម

ខេត្តកណ្តាល៖ មានករណីអំពើលួច​ទូរស័ព្ទដៃនិងកាបូបលុយនៅវត្តអារាម កាលពី​ថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ២០១៩​ វេលា​ម៉ោង​ ១០:៣០​នាទី​នៅចំណុចវត្តកៀនស្វាយក្រៅ ភូមិភូមិធំ ឃុំ​ភូមិធំ​ ស្រុកកៀនស្វាយ ខេត្ត​កណ្ដាល​ ។ ជនរងគ្រោះ​ ០៣នាក់ មាន ១-ឈ្មោះញឹក ដេវ៉ារនី ភេទ​ស្រីអាយុ​១៧ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​កាត់ដេរ មាន​ទី​លំនៅ​ភូមិ​ ឃុំកើតហេតុ , ២-ឈ្មោះ​នៅ ភក្តី ភេទ​ស្រី​ អាយុ​១៤ឆ្នាំជនជាតិ​ ខ្មែរ​ មុខរបរ​សិស្ស ​ មាន​ទី​លំនៅ​ភូមិ​ឃុំកេីតហេតុ​ និង ៣-ឈ្មោះ សុខ មុន្នីនេត ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យ​០២នាក់​ ១-ឈ្មោះ​អ៊ុកចាន់ណាភេទ​ស្រីអាយុ​២៨ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់​ខ្លួន​)​ និង ២-ឈ្មោះ​យឿន ស្រីពេជ្រ ភេទ​ស្រីអាយុ២៦ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅភូមិទួលពង្រ ឃុំស្វាយស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្នាក់នៅផ្ទះជួលភូមិគគីរ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាលមានផ្ទៃពោះ ០៨ខែ (ឃាត់​ខ្លួន​)​ ។ ដោយថ្ងៃកើតហេតុជនរងគ្រោះបានមកធ្វើបុណ្យកាន់បិណ្ឌទី១នៅវត្តកៀនស្វាយក្រៅ ។ ពេលនោះជនរងគ្រោះឈ្មោះ ញឹក ដេវ៉ារនី បានមកប្រាប់ឈ្មោះស្រេង គុណនាង ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរបើកបររថយន្ត (ជាអ្នកមើលការខុសត្រូវភ្ញៀវមកវត្ត) ថាខ្លួនបានបាត់ទូរសព្ទ័០១គ្រឿងម៉ាកSamsung

ពេលនោះឈ្មោះស្រេង គុណនាង បានយកទូរសព្ទ័របស់ខ្លួនតេទៅលេខទូរសព្ទ័ជនរងគ្រោះ តែតេមិនចូលរួចក៏ឃ្លាំចាំមើលមុខសញ្ញា បន្ទាប់មកបានឃើញជនសង្ស័យឈ្មោះយឿន ស្រីពេជ្រ កំពុងកាន់ស្លាដក់ និងជនសង្ស័យឈ្មោះ អ៊ុក ចាន់ណាបានធ្វើសកម្មភាពយកកន្សែងបង់កបោះទៅលើកាបូបស្ពាយក្រោយរបស់ជនរងគ្រោះឈ្មោះសុខ មុន្នីនេត រួចដើរមកក្បែរជនរងគ្រោះលូកយក កាបូបដាក់លុយរបស់ជនរងគ្រោះ(សុខ មុន្នីនេត)ដោយឃើញកាបូបស្ពាយរបស់ជនរងគ្រោះចំហរ។ ឈ្មោះស្រេង គុណនាង បានទៅសួរជនរងគ្រោះថា “មានបាត់អីអត់” ពេលនោះជនរងគ្រោះមើលកាបូបរួចឆ្លើយថាបាត់កាបូបលុយ ភ្លាមនោះឈ្មោះស្រេង គុណនាង បានឃាត់ជនសង្ស័យទាំងពីរនាក់ពេលឃាត់នោះឈ្មោះយឿន ស្រីពេជ្រ បានទម្លាក់កាបូបលុយជនរងគ្រោះមកលើឥដ្ឋការ៉ូ ។ បន្ទាប់មកឈ្មោះស្រេង គុណនាងបានប្រគល់ជនសង្ស័យទាំងពីរនាក់ឲ្យកម្លាំងប្រជាការពារនិងរាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ។ ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើប្រាកដមែន ។ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល