Nissan Auto Tech September 16, 2019 lyda
ព័ត៌មានជំនួយនៅពេលបើកបរ Nissan X-Trail ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង

Nissan X-Trail គឺជាម៉ូដែលដ៏ពេញនិយមបំផុតមួយ ដែលមានភាពល្បីល្បាញដោយសារការប្រើប្រាស់បានគ្រប់ទីកន្លែងជាមួយនឹងការបន្ថែមនូវបច្ចេកវិទ្យាវៃឆ្លាតចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nissan ។

រថយន្ត SUV ប្រភេទកម្រិតខ្ពស់ (premium) នេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ 2.0លីត្រ ដែលផ្តល់ថាមពលបាន 106គីឡូវ៉ាត់ម៉ោង (6,000rpm) និងកម្លាំងបង្វិលអតិបរមា 200Nm (4,400rpm) ជាមួយធុងប្រេងទំហំ 60លីត្រ ដើម្បីផ្តល់នូវកម្រិតបើកបរដ៏ល្អបំផុត។ X-Trail ត្រូវបានបំពាក់ជាមួយនឹងហ្វ្រាំងឌីសទៅកង់ទាំងបួនរបស់វា។ ការរចនាផ្នែកខាងមុខមានលក្ខណៈឯករាជ្យ និងមានបណ្តាញភ្ជាប់ខាងក្រោយជាច្រើន ដែលផ្តល់នូវភាពងាយស្រួលក្នុងការបើកបរ និងមានផាសុខភាព។

រថយន្ត 5+2 កៅអីមួយនេះផ្ដល់ជូលនូវកម្ពស់ខ្ពស់ពីដីរហូតដល់ 210មីលីម៉ែត្រ ជាមួយនឹងប្រវែងបណ្ដោយ 4690មីលីម៉ែត្រ និងទទឹង 1820មីលីម៉ែត្រ ហើយកម្ពស់របស់វាគឺ 1710មីលីម៉ែត្រ។

ភាគទី២ – ព័ត៌មានជំនួយនៅពេលបើកបរក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង៖

១. រឿងដំបូងដែលត្រូវធ្វើប្រសិនបើអ្នកត្រូវជួបភ្លៀងធ្លាក់ខ្លាំង គឺត្រូវបន្ថយល្បឿន ហើយទុកចន្លោះទំនេរឱ្យច្រើនសម្រាប់រថយន្តដែលនៅខាងមុខយើង។ ទុកចន្លោះនៅពីមុខធំជាងធម្មតា ២ដង គឺដើម្បី​ងាយស្រួល​ឱ្យអ្នកចាប់​ហ្វ្រាំង ចៀសវាង​ការរអិល​ធ្វើឱ្យ​មាន​ការប៉ះទង្គិច​គ្នា។

២. បើកភ្លើងបំភ្លឺផ្លូវ (headlights)៖ ភ្លៀង និងការសាចទឹក អាចកាត់បន្ថយភាពមើលឃើញរបស់អ្នកប្រើប្រាស់ផ្លូវទាំងអស់។ វាមានសារៈសំខាន់ណាស់ក្នុងការបើកភ្លើងបំភ្លឺផ្លូវ ដែលមិនត្រឹមតែដើម្បីជួយដល់ចក្ខុវិស័យរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឱ្យអ្នកដទៃមើលឃើញរថយន្តអ្នកផងដែរ។

៤. ​សូម​ចងចាំ​ថា រថយន្ត​ទំនើបៗ​បច្ចុប្បន្នបំពាក់​ទៅ​ដោយ​ប្រព័ន្ធ​ស្មុគស្មាញ ដូច្នេះ​ទឹក​អាច​ងាយ​ធ្វើឱ្យវា​ខូចខាត​។ ការបង្កើន​ល្បឿន​ប្រញាប់ប្រញាល់​ពេក​អាច​ធ្វើឱ្យទឹក​ចូល​ម៉ាស៊ីន ឬ​បើបើកបរចូលក្នុងទឹកជំនន់ជ្រៅៗវាកាន់តែងាយធ្វើឱ្យប្រព័ន្ធ​ក្នុងរថយន្តខូចខាត។

អតិថិជនអាចអញ្ជើញមកទស្សនា និងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌ ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ ទៅតាមចំណូលចិត្តរបស់លោកអ្នក នៅគ្រប់សាខារបស់ Nissan ក៏ដូចជានៅក្នុងកម្មវិធីដាក់បង្ហាញរថយន្ត នៅតាមទីតាំងដែលក្រុមហ៊ុនជ្រើសរើស។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕