Nissan Auto Tech September 16, 2019 lyda
ព័ត៌មានជំនួយនៅពេលបើកបរ Nissan TERRA ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង

តើអ្នកដឹងទេ? រថយន្តប្រភេទ SUV របស់ Nissan ដែលមានតួស៊ុមពេញ (Fully Boxed Ladder Frame) គឺមានតែ Nissan TERRA នេះហើយ។

រថយន្ត 7កៅអីពេញ មួយនេះផ្ដល់ជូលនូវកម្ពស់ខ្ពស់ពីដីរហូតដល់ 225មីលីម៉ែត្រ ជាមួយនឹងប្រវែងបណ្ដោយ 4885មីលីម៉ែត្រ, ទទឹង 1865មីលីម៉ែត្រ និងកម្ពស់ 1835មីលីម៉ែត្រ ដែលល្អបំផុតសម្រាប់តំបន់នេះ ព្រោះវាជួយកាត់បន្ថយហានិភ័យនៃការខូចខាតពីផ្លូវរដុបមិនស្មើគ្នា និងពីការបើកបរក្នុងតំបន់លិចទឹក។

ភាគទី៣ – ព័ត៌មានជំនួយនៅពេលបើកបរក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង៖

១. ការបើកបរក្នុង​ល្បឿន​យឺតៗ (៣-៤ម៉ាយ​/​ម៉ោង​) ជួយមិនឱ្យមាន​រលក​ធំៗ​ដែល​អាច​ធ្វើឱ្យរលត់​ម៉ាស៊ីន។ បើ​ឈប់រថយន្ត​វានឹង​អាច​បណ្តាល​ឱ្យ​ម៉ាស៊ីនចូលទឹក ឬ​បើកឱកាសឱ្យទឹក​ជ្រាបចូល​បំពង់​ស៊ីម៉ាំង​ ហើយបញ្ហាទាំងទ្វេនេះនឹងបង្កបញ្ហា​ធ្ងន់ធ្ងរ​ដល់រថយន្តលោកអ្នក។

២. ត្រូវមាន​ការប្រុងប្រយ័ត្ន​ជាមួយ​រថយន្ត​ និង​អ្នក​ថ្មើរជើង​ដទៃទៀត។ កុំ​បើកបរ​លឿន​ពេក ព្រោះវា​អាច​ធ្វើឱ្យ​ទឹក​សាច​លើ​អ្នក​ថ្មើរជើង ឬ​ធ្វើឱ្យ​ប៉ះពាល់​ដល់​រថយន្ត​ដទៃ​។

៣. ពេល​ទឹក​ស្រក​អស់​ពី​ផ្លូវ អ្នកត្រូវតែ​ជូត​ហ្វ្រាំង​ឱ្យ​ស្ងួត។ ចាប់ហ្វ្រាំងតិចៗពេលកំពុងបើកបរ ដើម្បីឱ្យទឹកហូរចេញពីហ្វ្រាំង។

អ្នកប្រើប្រាស់ដែលឆ្លាតវៃនឹងមិនត្រឹមតែជ្រើសរើសយករថយន្ត ដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូពីតម្លៃផងដែរ។ Nissan TERRA ត្រូវបានលក់ក្នុងតម្លៃសមរម្យជាងម៉ាកផ្សេងទៀត ហើយដំណើរការវិញក៏កាន់តែប្រសើរ។

អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់  (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា