ព័ត៌មានជាតិ September 16, 2019 Khmernote
កូនប្រុសចោលម្សៀត ងើបពីដេកមកសួរម្តាយរឿងចែកកេរ្តិ៍ឲ្យខ្លួន តែម្តាយមិនបានឆ្លេីយតប ស្រាប់តែស្រែកជេរហើយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ខេត្តកណ្តាល៖ កូនប្រុសចោលម្សៀតម្នាក់ ត្រូវប៉ូលីសចាប់វ៉ៃខ្នោះ ព្រោះបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។ ករណីហិង្សាក្នុងគ្រួសារ នេះកេីតហេតុនៅថ្ងៃ​ ចន្ទ័​ ០៣រោចខែភទ្របទ ឆ្នាំកុរ​ ឯក​ ស័ក ព.ស​ ២៥៦៣ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩​ វេលាម៉ោង​ ១២និង១០នាទី នៅ​ភូមិថ្កុល​ ឃុំត្រេីយស្លា​ ស្រុកស្អាង ខេត្តកណ្តាល។

​ជនរងគ្រោះ ឈ្មោះ​ បេន​ ចន្ទ័ណា ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ នៅភូមិថ្កុល​ ឃុំត្រេីយស្លា​ ស្រុកស្អាង ខេត្តកណ្តាល​មុខរបរ​កសិករ ។ ចំណែកជនសង្ស័យ ឈ្មោះ​ ឡេងប៊ុនស៊ាង​ ភេទប្រុស​ អាយុ​ ២៨ឆ្នាំ នៅភូមិ​ថ្កុល​ ឃុំត្រេីយស្លា​ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ​កសិករ ។ សភាពរឿងហេតុនៅថ្ងៃទីខែឆ្នាំវេលាម៉ោងកេីតហេតុ​ ជនសង្ស័យឈ្មោះឡេងប៊ុនស៊ាង​ បានងេីបពីដេក​ មកសួរម្តាយ ឲ្យចែកកេរ្តិ៍ ឲ្យខ្លួន តែម្តាយមិនបានឆ្លេីយតប ក៏ខឹងម្តាយហេីយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងស្រែកជេរឡូឡាពេញផ្ទះ​ ។

សូមបញ្ជាក់ថា កន្លងមកជនសង្សយ័តែងតែអុកឡុក បំផ្លាញសំភារះក្នុងផ្ទះជាញឹកញាប់។ ក្រោយទទួលបានព័ត៌មានកំលាំងនគរបាលប៉ុស្គិ៍សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុក ចុះដល់កន្លែងកេីតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដេីម្បីសាកសួរ និងបន្ដនីតិវិធី៕

ប្រភព៖ សេនាធិការ នគរបាលស្រុកស្អាង