បច្ចេកវិទ្យា September 16, 2019 lyda
ក្រុមហ៊ុន Nissan ចាប់ដៃគូជាមួយ FaZe Clan និង OpTic Gaming ដើម្បីផលិតកៅអីលេងហ្គេម ដែលយកគំរូតាមកៅអីរថយន្តប្រណីតរបស់ខ្លួន

ក្រុមហ៊ុន Nissan បានចាប់ដៃគូជាមួយក្រុមលេងហ្គេម (esports) ដ៏ពេញនិយមបំផុតរបស់ពិភពលោកចំនួនពីរ កាលពីក្នុងខែមីនា គឺ FaZe Clan និង OpTic Gaming ។ ក្រុមទាំងពីរក៏បានចូលរួមប្រកួតលេងហ្គេមដោយមានពាក់អាវផ្លាកសញ្ញារបស់ក្រុមហ៊ុន Nissan ផងដែរ ខណៈក្រុមហ៊ុនផលិតរថយន្តនេះសង្ឃឹមថា នឹងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ឧស្សាហកម្មវីដេអូហ្គេម។

យ៉ាងណាមិញដើម្បីអបអរសាទរទិវាហ្គេមវីដេអូជាតិអាមេរិក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ពួកគេបានបោះមួយជំហានទៅមុខទៀតជាមួយអ្វីដែលប្លែកខុសពីរាល់ដង នោះគឺការបញ្ចេញគំរូកៅអីលេងហ្គេម ដែលយកលំនាំចេញពីកៅអីបច្ចេកវិទ្យាសម្រាប់រថយន្ត ស៊េរីឆ្នាំ២០១៩ របស់ខ្លួន។ កៅអីទាំង ៣ នឹងត្រូវបានរចនាឡើងដោយយកតាមគំរូកៅអីកំពូលរថយន្តប្រណីតដូចជា៖ Nissan GT-R Nismo, ARMADA និង LEAF ៕

អត្ថបទ៖ លីដា