ព័ត៌មានជាតិ September 17, 2019 Khmernote
ប្រទះឃើញសាកសពត្រីដូហ្វីនមួយក្បាល រសាត់អណ្តែតមកទើរនៅចុងឆ្នេរអូរឈើទាល

ក្រុងព្រះសីហនុ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពត្រីផ្សោតសមុទ្រ(ដូហ្វីន) មួយក្បាលទម្ងន់ប្រហែលជិត២០០គីឡូក្រាម រសាត់អណ្តែតមកទើរលើឆ្នេរអូរឈើទាល (ម្តុំអតីតអារីស្តុន) ក្រុងព្រះសីហនុ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណជា៩យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង