សង្គម September 17, 2019 mesa mesa
គ្រោះថ្នាក់ចរាចរណ៍នៅថៃ ទាំងតៃកុង និងអ្នករួមដំណើរ ខ្ទាតចេញពីរថយន្តស្លាប់យ៉ាងអាណោធអាធ័ម ក្រោយមិនបានពាក់ខ្សែក្រវ៉ាត់ការពារអាយុជីវិត

ថ្មីៗនេះមានការចែករំលែកវីដេអូមួយពេញបណ្តាញសង្គមពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីឆ្នាំ២០១៥ ដោយការចែករំលែកនេះគឺចង់ព្រមាន និងដាស់តឿនសតិដល់អ្នកបើកបរព្រមជាមួយអ្នករួមដំណើរគ្រប់រូប ដើម្បីឲ្យចេះប្រុងប្រយ័ត្ន និងពាក់ខ្សែក្រវ៉ាត់គ្រប់ពេលដែលធ្វើដំណើរ។

ហេតុការណ៍ដ៏រន្ធត់នៃគ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺបានកើតឡើងនៅពេលដែលរថយន្តមួយនេះបានបែកកង់ រេចង្កូតទៅបុកនឹងរបាំងពុះចែកទ្រូងផ្លូវមួយទំហឹងបណ្តាលឲ្យតៃកុងឡាន និងអ្នករួមដំណើរម្នាក់បាត់បង់ជីវិតខ្ទាតចេញក្រៅរថយន្ត ព្រោះតែពុំបានពាក់ខ្សែក្រវ៉ាត់ត្រឹមត្រូវ។ អាស្រ័យហេតុនេះសូមអ្នកធ្វើដំណើរទាំងអស់មិនថាអ្នកបើកបរ ឬអ្នករួមដំណើរនោះឡើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសសុំពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពឲ្យបានត្រឹមត្រូវ៕