បច្ចេកវិទ្យា September 17, 2019 Khmernote
លេចលឺថា ក្រុមហ៊ុន Samsung ចង់ច្របាច់ Galaxy S និង Galaxy Note បញ្ចូលគ្នាតែមួយនៅឆ្នាំក្រោយនេះ

ដូចរាល់ឆ្នាំប្រសិនបើមិនមានអ្វីខុសផែនការទេនោះ Samsung នឹងប្រកាសបង្ហាញស៊េរីថ្មី Galaxy S របស់ខ្លួនអាចនៅក្នុងខែកុម្ភៈ ឬខែមិនា ហើយនៅខែសីហា អាចជាការបង្ហាញខ្លួនរបស់ Galaxy Note។ ប៉ុន្តែបើពាក្យចចាមអារ៉ាមក្លាយជាការពិតមែននោះមានន័យថាទំលាប់បែបនេះនឹងអាចបញ្ចប់ត្រឹមឆ្នាំនេះជាមិនខាន។ យោងតាមប្រភពព័ត៌មាន The Phonearena បានឲ្យដឹងថា ទាំងស៊េរី Galaxy S និង Galaxy Note អាចនឹងច្របាច់បញ្ចូលគ្នា ហើយប្រើឈ្មោះថ្មីមួយរួមគ្នា។

រំលឹកដែរកាលពីដើមឆ្នាំ Samsung បានសារភាពថា ខ្លួនពិតជាកំពុងជួបបញ្ហាក្នុងការបង្ហាញខ្លួនស៊េរី Galaxy S11 ដោយសារតែឈ្មោះវែងពេក ហើយការអះអាងទៀតថា មិនច្បាស់ឡើយថាការបង្ហាញស៊េរីនេះឆ្នាំក្រោយនឹងរក្សាឈ្មោះដដែលនេះឬយ់ាងណានោះទេ។

ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ខ្លួនកំពុងពិចារណាថាតើនេះគឺជាពេលវេលាដ៏ល្អសមស្របក្នុងការច្របាច់បញ្ចូលគ្នាឬយ៉ាងណារវាង Galaxy S និង Galaxy Note។កាលពី៧ខែមុន Samsung ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមកិច្ចពិភាក្សាដ៏ធំមួយ ដើម្បីធ្វើការងារបញ្ជូលឈ្មោះ Galaxy S និង Galaxy Note ទៅជាឈ្មោះមួយផ្សេងទៀតជំនួសវិញនាពេលអនាគត។ រងចាំមើលទាំងអស់គ្នាថា តើ Samsung នឹងច្របាច់ Galaxy S និង Galaxy Note បញ្ចូលគ្នាតែមួយមែនឬក៏យ៉ាងណា?

អត្ថបទ៖ Lee