Nissan Auto Tech September 17, 2019 lyda
ហេតុផលដែល NISSAN X-TRAIL ជារថយន្ត SUV ដែលមានគុណភាពល្អជាងគេ

នៅក្នុងភាគដំបូងយើងនឹងបង្ហាញថា ហេតុអ្វីបានជារថយន្ត Nissan X-TRAIL ប្រសើរជាងម៉ាកផ្សេងទៀតនៅក្នុងទីផ្សារ? នោះគឺដោយសារតម្លៃរបស់ X-Trail នឹងជួយអ្នកសន្សំប្រាក់បានពីរបីពាន់ដុល្លារ បើប្រៀបធៀបទៅនឹង ម៉ាក-M, ម៉ាក-H, ម៉ាក-T, ម៉ាក-F និងម៉ាក-K ។ ដែលមានន័យថា ក្នុងនាមជាម្ចាស់ Nissan X-Trail, រថយន្តនៃភាពទាន់សម័យ ផាសុខភាព និងសុវត្ថិភាព ប្រៀបដូចជាអ្នកទទួលបានថវិកាចំណេញ ដើម្បីទុកទិញរបស់ផ្សេងទៀត។ លើសពីនេះទៅទៀត គឺវាត្រូវបាននាំចូលដោយផ្ទាល់ពីប្រទេសជប៉ុន។

បើយើងនិយាយអំពីភាពបត់បែនវិញ Nissan X-Trail គឺជារថយន្តតែមួយគត់ ដែលមានកៅអីអង្គុយ 5+2 ក្នុងចំណោមត្រកូល SUV ។ ប្រព័ន្ធកន្លែងអង្គុយប្រកបដោយភាពច្នៃប្រឌិត EZ Flex Seating System™ (5+2 seater) ផ្ដល់ឱ្យលោកអ្នកនូវកៅអីចំនួន 2 បន្ថែមទៀត ប្រសិនបើអ្នកមានសមាជិកគ្រួសារច្រើន។ ហើយនៅពេលដែលលោកអ្នកបត់កៅអីជួរទី ៣ ចូលក្នុង អ្នកនឹងមានចន្លោះទំនេរនៅខាងក្រោយបានកាន់តែធំទូលាយ សម្រាប់ដំណើរកម្សាន្តជាមួយគ្រួសារ។ ពួកយើងហ៊ានធានាថា គ្មានត្រកូល SUV របស់ម៉ាកផ្សេងនឹងផ្ដល់ជូនកៅអីបន្ថែម 2 ពេលដែលអ្នកត្រូវការដូច Nissan X-Trail នោះទេ។

កៅអីអង្គុយដែលមានគុណភាពខ្ពស់ និងមានផាសុកភាពបំផុតរបស់ Nissan X-Trail ធ្វើឱ្យការធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារកាន់តែមានភាពរីករាយ។

អតិថិជនអាចអញ្ជើញមកទស្សនានិងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌ ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ ទៅតាមចំណូលចិត្តរបស់លោកអ្នក នៅគ្រប់សាខារបស់ Nissan ក៏ដូចជានៅក្នុងកម្មវិធីដាក់បង្ហាញរថយន្ត នៅតាមទីតាំងណាមួយ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕