Nissan Auto Tech September 19, 2019 lyda
Nissan X-TRAIL បំពាក់ដោយបច្ចេកវិទ្យាឃ្លាំមើលយានយន្តនៅពីក្រោយ BSW និង CTA ដែលវាបន្ថែមការប្រុងប្រយ័ត្នដល់អ្នកបើកបរ

ក្នុងភាគទី៤ ពួកយើងចង់បង្ហាញថា ហេតុអ្វីបានជា Nissan X-TRAIL ប្រសើរជាងម៉ាកផ្សេងទៀត? គឺដោយសារតែបច្ចេកវិទ្យា Nissan Intelligent Mobility របស់ខ្លួន ដែលនឹងព្រមានជានិច្ចដល់អ្នកបើកបរនូវគ្រោះថ្នាក់ណាមួយ ដែលបច្ចេកវិទ្យានេះប្រហែលជាមិនមានទេ បើប្រៀបធៀបនឹងម៉ាកដទៃនៅលើទីផ្សារ។

Blind Spot Warning (BSW) ៖ មុខងារនេះអាចជួយមើលស្ថានភាពយានយន្ត ដែលនៅលើគន្លងផ្លូវអមសងខាងអ្នក (មិនថានៅពីក្រោយខាងឆ្វេង ឬស្តាំ) ហើយវានឹងរាយការណ៍ការព្រមានណាមួយមកកាន់លោកអ្នកតាមរយៈសំឡេង និងសញ្ញា (indicator light) នៅជាប់សរសរទ្វារយានយន្តរបស់អ្នក។

Cross Traffic Alert (CTA) ៖ រាល់ពេលលោកអ្នកចង់ថយរថយន្តចេញពីចំណត មុខងារនេះនឹងឃ្លាំ​មើលហើយរាយការណ៍ដល់អ្នក ថាតើមានយានយន្តផ្សេងទៀតកំពុងជិះកាត់នៅពេលដែលលោកអ្នកកំពុងផ្លាស់ទី ឬអត់។

ប្រព័ន្ធ Nissan Intelligent Mobility ជួយពង្រឹងបទពិសោធន៍របស់អ្នកបើកបរឱ្យកាន់តែប្រសើរ។

អតិថិជនអាចអញ្ជើញមកទស្សនានិងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌ ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ ទៅតាមចំណូលចិត្តរបស់លោកអ្នក នៅគ្រប់សាខារបស់ Nissan ក៏ដូចជានៅក្នុងកម្មវិធីដាក់បង្ហាញរថយន្ត នៅតាមទីតាំងណាមួយ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា