រថយន្ត September 19, 2019 lyda
HONDA នឹងនាំយករថយន្ត CR-V ស៊េរ2020 ប្រភេទ SUV កូនកាត់ថ្មីទៅកាន់ទីផ្សារអាមេរិកជាលើកដំបូង

ក្រុមហ៊ុនផលិតរថយន្ត HONDA នឹងនាំយករថយន្ត CR-V ស៊េរ2020 ប្រភេទ SUV កូនកាត់ ទៅបង្ហាញខ្លួននៅឯសហរដ្ឋអាមេរិកជាលើកដំបូង។ ហើយសម្រាប់ស៊េរីថ្មីនេះវិញ វាមានថាមពល 212សេះ លើសស៊េរីចាស់បន្ដិច ដែលមានថាមពល 190សេះ។ ប៉ុន្តែយ៉ាងណាក៏ដោយអ្វីដែលយើងត្រូវនិយាយគឺសេដ្ឋកិច្ចប្រេងរបស់វា ដោយប្រភពមួយបាននិយាយថា វានឹងធ្វើឱ្យអ្នកបើកបរអាចសន្សំសំចៃសេដ្ឋកិច្ចប្រេងរហូតដល់ ៥០% ឯណោះសម្រាប់ពពួកកូនកាត់នេះ។ CR-V ស៊េរ2020 នឹងក្លាយជាប្រភេទកូនកាត់ដំបូងបំផុត ដែល HONDA នឹងនាំយកទៅកាន់ទីផ្សារអាមេរិក។

សម្រាប់បច្ចេកវិទ្យានៅខាងក្នុងរបស់វា ប្រហែលជាមិនមានអ្វីប្លែកច្រើននោះទេ ដោយវាមានភ្ជាប់ជាមួយ៖ Android Auto និង Apple CarPlay បូករួមអេក្រង់តាបឡូ ទំហំ 7អ៊ីញ ប៉ុន្តែវាមានបន្ទះឈីប Qi ដើម្បីឱ្យលោកអ្នកអាចសាកថ្មទូរស័ព្ទដោយឥតខ្សែបាន។ ចំពោះល្បឿនអតិបរមា គ្រឿងបរិក្ខារផ្សេងៗ និងតម្លៃរបស់វានៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែវាត្រូវបានគេឱ្យដឹងថា មានប្រព័ន្ធសុវត្ថិភាពមកជាមួយដូចជា៖ ប្រព័ន្ធចាប់ហ្វ្រាំង បើកបរលើគន្លងផ្លូវ និងភ្លើងហ្វាស្វ័យប្រវត្តិជាដើម៕

អត្ថបទ៖ លីដា