បច្ចេកវិទ្យា September 20, 2019 Khmernote
Google កំពុងញាប់ដៃញាប់ចង់បញ្ចេញ Android TV 10 របស់ខ្លួនឲ្យបានត្រឹមចុងឆ្នាំនេះ

យោងតាមប្រភពព័ត៌មាន The Phonearena បានឲ្យដឹងថា ក្រុមហ៊ុនយក្ស Google ត្រូវបានគេជឿជាក់ថា កំពុងតែមានការងាររវល់ខ្លាំងបំផុត ដោយព្យាយាមធ្វើយ៉ាងណា ដើម្បីអាចបង្ហាញខ្លួនកម្មវិធី Android TV 10 របស់ខ្លួនទៅឲ្យអតិថិជន ដែលកំពុងតែទន្ទឹងរងចាំយ៉ាងអន្ទះសាឲ្យបានយ៉ាងយូរបំផុតចុងឆ្នាំ២០១៩នេះ។

របាយការណ៍ថ្មី ដែលត្រូវបានចេញផ្សាយដោយ 9to5google ដែលបានលើកឡើងជាពិសេសនៃអនាគត Android TV ដែលធ្លាប់បានបង្ហាញកាលពីព្រឹត្តិការណ៍ IBC 2019 បានបង្ហាញថា Android TV កំពុងស្ថិតនៅក្នុងដំណាក់កាលយ៉ាងមមាញឹក ហើយជឿជាក់ថា នឹងអាចត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញខ្លួននាចុងឆ្នាំ២០១៩នេះទាំងដែលមិនចាំបាច់មានពេលវេលាដូចទៅនឹងការបង្ហាញខ្លួនទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនឡើយ។

ក្នុងនោះផងដែរ Google ក៏មានផែនការក្នុងការដាក់បង្ហាញនូវឧបករណ៍អភិវឌ្ឍន៍កម្មវិធីជំនាន់ថ្មី ដែលត្រូវបានហៅថា ADT-3 ជំនួស version ចាស់ADT-2 ដែលនឹងអាចប្រើប្រាស់បានតាមរយៈ Android Pie៕

អត្ថបទ៖ Lee