បច្ចេកវិទ្យា September 23, 2019 Khmernote
ក្រុមហ៊ុន Facebook នឹងបិទដំណើរការមុខងារ Group Stories

យោងតាមការផ្សព្វផ្សាយព័ត៌មានរបស់ CNET បានឱ្យដឹងថាក្រុមហ៊ុនហ្វេសប៊ុក នឹងបញ្ចប់ការប្រើប្រាស់មុខងារ Group Stories នៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ។ មុខងារ Group Stories ត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងពិភពលោក កាលពីខែធ្នូ ឆ្នាំកន្លងទៅ ដែលអាចឱ្យលោកអ្នកចែកចាយរូបភាព និងវីដេអូជាក្រុម ក្នុងរយៈពេល២៤ម៉ោង (ទិន្នន័យនឹងត្រូវបានលុបចោលបន្ទាប់ពី២៤ម៉ោង)។ នាវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកញ្ញា (ម៉ោងនៅកម្ពុជា) Group Stories ទាំងអស់នឹងត្រូវបានលុបចោល ហើយលោកអ្នកក៏មិនអាចប្រើប្រាស់បានទៀតដែរ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា