Nissan Auto Tech September 30, 2019 lyda
ព័ត៌មានជំនួយនៅពេលបើកបរក្នុងស្ថានភាពមានភ្លៀងធ្លាក់ពី NISSAN

តើអ្នកដឹងទេថា ការបើកបរក្នុងភ្លៀងអាចបង្កើនហានិភ័យនៃភាពគ្រោះថ្នាក់សម្រាប់អ្នក គ្រួសារ និងអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត? ដូច្នេះក្នុងនាមជាអ្នកបើកបរអ្នកគួរតែដឹងថា សុវត្ថិភាពចាប់ផ្តើមសូម្បីតែមុនពេលអ្នកឡើងជិះរថយន្ត។ ត្រៀមខ្លួនដោយធ្វើឱ្យប្រាកដថា រថយន្តនីសាន់របស់អ្នកត្រូវបានត្រួតពិនិត្យ និងត្រៀមខ្លួនឱ្យបានត្រឹមត្រូវមុនពេលអ្នកចាប់ផ្តើមដំណើររបស់អ្នក ដើម្បីចៀសវាងគ្រោះថ្នាក់តាមដងផ្លូវដែលគ្មាននរណាចង់ឱ្យកើត។

១. បើកចង្កៀងបំភ្លឺផ្លូវ (headlights)៖
សូមបើកចង្កៀងបំភ្លឺផ្លូវរបស់អ្នកភ្លាមៗនៅពេលមេឃចាប់ផ្តើមភ្លៀង។ អ្នកគួរតែធ្វើបែបនេះដោយមិនគិតថាវាជាពេលថ្ងៃ ឬពេលយប់នោះទេ។ ដោយបើកភ្លើងអំពូលបំភ្លឺរបស់អ្នក គឺអ្នកកំពុងកែលម្អភាពមើលឃើញរបស់អ្នក និងឱ្យអ្នកផ្សេងទៀតនៅតាមផ្លូវដឹងថាអ្នកនៅទីណា។
(សូមប្រើប្រាស់ចង្កៀងបំភ្លឺ LED រួមជាមួយអំពូលភ្លើងដឺមី (DRL) ដើម្បីមើលកាន់តែច្បាស់)

២. រក្សាគម្លាតនៅពេលបើកបរ៖
ការប៉ះទង្គិចផ្នែកខាងក្រោយជាការគ្រោះថ្នាក់មានញឹកញាប់បំផុត។ ដោយបង្កើនគម្លាតរវាងអ្នក និងយានយន្តនៅខាងមុខ អ្នកកំពុងផ្តល់ពេលវេលាដល់ខ្លួនអ្នកដើម្បីកំណត់អត្តសញ្ញាណគ្រោះថ្នាក់ ហើយឆ្លើយតបទៅវាដោយសុវត្ថិភាព។

(ថ្វីបើរថយន្តនីសាន់បំពាក់ដោយប្រព័ន្ធគ្រប់គ្រងភាពឃ្លេងឃ្លោង Traction Control System / ប្រព័ន្ធប្រឆាំជាប់ហ្វ្រាំង Anti-Lock Braking System / ប្រព័ន្ធគ្រប់គ្រងហ្វ្រាំង Electronic Brake-force Distribution/ ហ្វ្រាំងជំនួយ Brake Assist / ប្រព័ន្ធគ្រប់គ្រងថាមវន្តយានយន្ត Vehicle Dynamic Control / ហ្វ្រាំងតាមកង់បង្វិល Active Brake Limited Slip/ គ្រប់គ្រងការបើកបរដោយវៃឆ្លាត Intelligent Ride Control/ ប្រព័ន្ធគ្រប់គ្រងការត្រួតពិនិត្យឆ្លាតវៃ Intelligent Trace Control… ក៏ដោយ អ្នកបើកបរនៅតែត្រូវចេះវិនិច្ឆ័យស្ថានភាពដែលនៅជុំវិញ)

3. ប្រយ័ត្នចំពោះអ្នកថ្មើរជើងផ្សេងទៀត៖
ការស្លាប់តាមផ្លូវជាច្រើនបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ដែលចូលរួមដោយអ្នកថ្មើរជើង។ ចំពោះស្ថានភាពមានភ្លៀង អ្នកថ្មើរជើងផ្តល់អាទិភាពដល់ខ្លួនឯងដោយព្យាយាមធ្វើឱ្យខ្លួនឯងកុំឱ្យត្រូវទឹក ជាជាងមើលរថយន្តឆ្វេងស្ដាំ។ ដូច្នេះអ្នកបើកបរគួរប្រុងប្រយ័ត្ន ដើម្បីធានាថាមិនប៉ះពាល់ដល់អ្នកថ្មើរជើងផ្សេងទៀត។

(ទោះបីជារថយន្តនីសាន់បំពាក់ដោយប្រព័ន្ធវៃឆ្លាតដូចជា​៖ ត្រួតពិនិត្យមើលជុំវិញ Intelligent Around View Monitor / ការព្រមានចំណុចមើលមិនឃើញ Blind Spot Warning / ការព្រមានចរាចរណ៍ឆ្លងកាត់ Cross Traffic Alert / ប្រព័ន្ធព្រមានការធ្លាក់គន្លងផ្លូវ Lane Departure Warning… អ្នកបើកបរត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះកន្លែងជុំវិញខ្លួន)

4. កុំនៅកៀកពីក្រោយឡានធំៗ ឬឡានក្រុងពេក៖
នៅពីក្រោយរថយន្តធុនធំដូចជាឡានដឹកទំនិញ និងឡានក្រុង អ្នកមិនគួរនៅជិតស្និទ្ធពេកទេ។ ការធ្វើបែបនេះមិនត្រឹមតែជួយកាត់បន្ថយចក្ខុវិស័យរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យអ្នកបើកឡានដឹកទំនិញ ឬឡានក្រុងមើលមិនឃើញអ្នកទៀតផង។ ហើយចំពោះស្ថានភាពមានភ្លៀង ទឹកសាចពីសំបកកង់រថយន្តធំៗនៅពីមុខអ្នក អាចកាត់បន្ថយការមើលឃើញរបស់អ្នក។ ដូច្នេះរក្សាចម្ងាយដើម្បីសុវត្ថិភាព។

៥.ប្រយ័ត្នចំពោះចលនាភ្លាមៗ៖
ការបើកបរក្នុងស្ថានភាពសើម គឺមានគ្រោះថ្នាក់មួយតង់រួចទៅហើយ។ ភ្លៀងនឹងបន្ថែមសម្ពាធដល់ការចាប់កាន់/ការអូសទាញ។ ហើយក្នុងនាមជាអ្នកបើកបរសូមចៀសវាងធ្វើចលនាភ្លាមៗដូចជា៖ ប្ដូរគន្លងផ្លូវ ឬវ៉ា ជាដើម។

៦.បើកយឺតៗ៖
​បន្ថយល្បឿនពេល​​មានស្ថានភាពភ្លៀង ជាជម្រើសដ៏ល្អដើម្បីកុំឱ្យ​រថយន្តមានឱកាសរអិល ឬ​ឃ្លេងឃ្លោង​។

រថយន្ត Nissan X-TRAIL, NAVARA និង TERRA ត្រូវបានបំពាក់ដោយមុខងារឆ្លាតវៃ និងភាពជឿនលឿនចុងក្រោយបំផុត។ សូមចូលទៅកាន់បន្ទប់តាំងបង្ហាញ ឬការតាំងបង្ហាញណាមួយនៅថ្ងៃនេះ ដើម្បីមើល, បើកសាកល្បង និងដាក់ការកក់របស់អ្នក។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕