សុខភាព October 3, 2019 Khmernote
ស្រីៗកំពុងពពោះ ហើយមានបញ្ហាប៉ុន្មាននេះ ដាច់ខាតកុំធ្វើដំណើរផ្លូវឆ្ងាយ

ពេល​មាន​ពោះពុង ចាស់ៗ​តែង​ប្រាប់​ឲ្យ​ចេះ​ប្រយ័ត្ន​ខ្លួន ហាម​ប្រាណ​មិន​ឲ្យ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ខ្លាច​មាន​​គ្រោះ​ថ្នាក់ ពិសេស​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ។ ដូច​គ្នា​នេះ​ដែរ គ្រូ​ពេទ្យ​ក៏​តែង​ប្រាប់​ឲ្យ​ថ្នម​ខ្លួន​នៅ​ពេល​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ដំបូង ពិសេស​ហាម​ដាច់ខាត​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ខាង​ក្រោម​នេះ៖

– ពពោះកូនភ្លោះ
– មានប្រវត្តិរលូតកូន
– មានសញ្ញាគម្រាម កូនកើតមិនគ្រប់ខែ
– មានជំងឺលើសឈាម
– មានជំងឺទឹកនោមផ្អែម។

បើ​តាម​ការ​ពន្យល់​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត អំឡុង​មាន​ផ្ទៃពោះ មិន​មែន​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​ស្ត្រី​ធ្វើ​ដំណើរ​ឆ្ងាយ​ឡើយ។ ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​អាច​បង្ក​គ្រោះ​ថ្នាក់​ផ្សេងៗ​ដល់​ម្តាយ និង​កូន​ក្នុង​ពោះ ជា​ពិសេស​ទៅ​តំបន់​ដែល​ពិបាក​ធ្វើ​ដំណើរ នៅ​ឆ្ងាយ​ពី​មន្ទីរពេទ្យ ឬ​តំបន់​ដែល​មាន​ជំងឺ​គ្រុនចាញ់ គ្រុនឈាម និង​ជំងឺ​ឆ្លង​ផ្សេងៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ