បច្ចេកវិទ្យា October 7, 2019 Khmernote
ព័ត៌មានចុងក្រោយមួយអះអាងថា Galaxy S11 អាចនឹងបង្ហាញខ្លួនក្នុងនៅខែកុម្ភៈ ឆ្នាំក្រោយនេះ

ឆ្នាំនេះ Samsung ហាក់ដូចជាអស់ការងារជាមួយនឹងម៉ូដែលថ្មីរបស់ខ្លួន ដែលវាគួរតែដល់ពេលយើងអាចនឹងត្រូវរងចាំមើលទៅលើជំនាន់ថ្មីមួយទៀតគឺ Galaxy S11 ជំនួសវិញ ហើយជឿជាក់ថា ការបង្ហាញខ្លួនរបស់នេះនឹងមិនអាចយូរជាងត្រីមាសទី១ក្នុងឆ្នាំ២០២០ខាងមុខឡើយ។

យោងតាមប្រភពព័ត៌ Sammobile បានអះអាងថា Galaxy S11 អាចនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍របស់ Samsung នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងយ៉ាងហោចណាស់គឺសប្តាហ៍ទី៣នៃខែកុម្ភៈឬថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២០។

ទោះបីជាមិនទាន់មានព័ត៌មានបន្ថែមអំពីទាំងម៉ាស៊ីនឬកាម៉េរាច្រើនក្តី ប៉ុន្តែអ្វីដែល Sammobile អាចដឹងនោះគឺវានឹងដំណើរជាមួយនឹងប្រព័ន្ធដំណើរការ One UI 2.1 ហើយលើសពីនេះ Galaxy S11 នឹងអាចមានអង្គចងចាំរហតទៅដល់ 1TB ហើយប្រហែលជាលែងមានឌុយដោតកាស 3.5mm ទៀតហើយ៕

អត្ថបទ៖ Lee