សង្គម October 7, 2019 mesa mesa
គ្រោះអីគ្រោះយ៉ាងនេះ! អស់ពីគ្រោះទឹកជំនន់ ពេលនេះថៃជួបគ្រោះខ្យល់ព្យុះ មានទាំងខ្យល់គួចបោកខ្លាំង គួរឲ្យខ្លាច

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នេះប្រទេសថៃបានរងគ្រោះព្យុះម៉ុមថាឡម មានភ្លៀងធ្លាក់ទឹកកក និងខ្យល់កន្ត្រាក់ខ្លាំងដែលបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិជាច្រើន ដោយផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានបំផ្លាញ ដើមឈើក៏មានបាក់មែកដួលរលំជាច្រើនផងដែរ។

<

ក្នុងករណីគ្រោះធម្មជាតិមួយនេះ គេសង្កេតឃើញមានហេតុការណ៍ជាច្រើនកើតឡើងដូចជាមេឃភ្លៀងធ្លាក់ទឹកកតូចធំជាច្រើនដុំ ព្រមទាំងមានខ្យល់គួចផងដែរ។ ដោយខ្យល់គួចមួយនេះត្រូវបានគេថត និងចែករំលែកពេញបណ្តាញសង្គមថៃតាមរយៈគណនីឈ្មោះថា วัว มันร้องยังไง ដោយវាមើលទៅហាក់គួរឲ្យខ្លាចជាខ្លាំង។ ទីតាំងនៃកន្លែងកើតហេតុនេះគឺស្ថិតនៅទល់មុខហាងដឹកជញ្ជូន Flash Home នៅលើផ្លូវម៉ាំងកនខាន់ឌី ស្ថិតក្នុងស្រុកសាមុតប្រាកាន ខេត្តសាមុតប្រាកាន ប្រទេសថៃ៕