ព័ត៌មានជាតិ October 8, 2019 Khmernote
ចាប់ជនជាតិចិនទាំង១៧នាក់ ពាក់ព័ន្ធនឹងបទល្មើសលេងល្បែងតាមប្រព័ន្ធអនឡាញ

កំពត៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ហោ វណ្ណា អធិការក្រុងកំពត ដោយមានការសម្របសម្រួលពី លោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត​សហការជាមួយ កម្លាំងនគរបាលការិយាល័យស៊េីបអង្កេត​ និងអនុវត្តនីតិវិធី នាវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ បានបង្រាប និងឆែកឆេរល្បែងតាមប្រព័ន្ធអនឡាញ នៅចំណុចផ្ទះរបស់លោក ឡេ បុិនថន ស្ថិតនៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដោយឃាត់ខ្លួនជនជាតិចិនបានចំនួន ១៧នាក់ ពាក់ព័ន្ធនឹងបទលេងល្បែងតាមប្រព័ន្ធអនឡាញ។

នគរបាលក្រុងកំពត បានឲ្យដឹងថា ជនជាតិចិនទាំង ១៧នាក់ មាន ១.ឈ្មោះ លី យ៉ុយ យ៉ុយ (LI RUI RUI) ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅសណ្ឋាគារ វ្យូប៊ូធីក ភូមិទ្វីខាងជើង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត, ២.ឈ្មោះ យានហ្សាវ (YAUAN ZHAO) ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិ កំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត, ៣. ឈ្មោះ វ័ង គួយ (WANG KUI ) ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង, ៤.ឈ្មោះ លូ សុង (LU XIONG) ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិ កំពង់បាយខាងត្បូង, ៥.ឈ្មោះ លីវ យ៉ាង (LIV YANG) ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិ កំពង់បាយខាងត្បូង, ៦.ឈ្មោះ ឆេង ឆ័ន (CHENG QUAN ) ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង, ៧.ឈ្មោះ វ៉ាង ជាវៃ (WANG JIA WEI) ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង, ៨.ឈ្មោះ ប៊ី ហ្ស័ង (BI SHUANG) ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង,៩.ឈ្មោះ ស៊ុន លី ( SUN LI) ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង,

១០.ឈ្មោះ ហ្សា យូ (XIA YU) ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង, ១១.ឈ្មោះ ហ្សាង វេន (ZHANG VEN ) ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង, ១២.ឈ្មោះ យ៉ាង ហួយ (YANG HUI) ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង, ១៣.ឈ្មោះ ម៉ា ស៊ីនយ៉ាង (MA XIN YANG) ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង, ១៤.ឈ្មោះ ថៅ ប៉ូ ( TAO BO) ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង, ១៥.ឈ្មោះ លី លីន (LI LIN) ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង, ១៦.ឈ្មោះ លាវ ហ្វាន់ ( LIU FAN ) ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង, ១៧.ឈ្មោះ ហ្សាង លីភីង (ZHANG LI PING) ភេទស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង និងវត្ថុតាងរួមមាន លិខិតឆ្លងដែនចំនួន ០៩ក្បាល, កុំព្យូទ័រយួរដៃ ០១គ្រឿង ម៉ាក Lenovo ពណ៌ខ្មៅ, ទូរស័ព្ទដៃ ១៤៤គ្រឿង, ស៊ីមកាត Metfone ចំនួន ១៦ មានឆ្នាំងសាកទូរស័ព្ទ និងព្រីភ្លើងមួយចំនួន។ បច្ចុប្បន្នជនជាតិចិនទាំង ១៧នាក់ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍