សង្គម October 9, 2019 mesa mesa
ក្មេងប្រុសវ័យ១១ឆ្នាំមួយរូប ព្យាយាមចងកសម្លាប់ខ្លួនឯង ព្រោះតែពុំអាចទ្រាំទ្រនឹងការរករឿងធ្វើបាបពីសំណាក់មិត្តរួមសាលា ជារៀងរាល់ថ្ងៃ

ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីក្មេងប្រុសវ័យ ១១ឆ្នាំ មួយរូបបានព្យាយាមចងកសម្លាប់ខ្លួន បន្ទាប់ពីរូបគេត្រូវបានមិត្តភក្តិនៅសាលាធ្វើបាប រករឿង និងប្រើហិង្សាដាក់ជារៀងរាល់ថ្ងៃ។ ក្មេងសិស្សសាលាថ្នាក់ទី៥ ដែលមានអាយុ១១ឆ្នាំរូបនេះ ត្រូវបានបងស្រីរបស់ខ្លួនដែលមានអាយុ១៣ឆ្នាំបានជួយទាន់ពេលវេលា បន្ទាប់ពីនាងលើសម្លេងក្តុងក្តាំង និងបានឃើញរូបគេកំពុងតែព្យួរខ្លួនឯងនិងខ្សែជាមួយចម្រឹងផ្ទះប្រុងសម្លាប់ខ្លួន។

បើតាមការសាកសួរបានឲ្យដឹងថា ក្មេងប្រុសដែលមានឈ្មោះ ដ.ស.អ (ឈ្មោះកាត់) អាយុ ១៣ឆ្នាំ រូបនេះ ជាសិស្សសាលាបឋមសិក្សាមួយនៅក្នុងស្រុកក្លងធំ ខេត្តក្រាប៊ី ប្រទេសថៃ ដោយរូបគេតែងតែអង្វរសុំអ្នកម្តាយមិនទៅសាលា ព្រមជាមួយអាការៈភ័យខ្លាចគ្រប់ពេល។ កាលដែលគេបានក្លាយជាមនុស្សបែបនេះព្រោះតែរូបគេត្រូវបានក្មេងប្រុសមួយក្រុមផ្សេងទៀតនៅឯសាលា តាមធ្វើបាប និងរករឿងជារៀងរាល់ថ្ងៃ ដោយមានថ្ងៃខ្លះពួកវាបានព្រួតវាយរូបគេផងដែរ។

យ៉ាងណាមិញជាសំណាងល្អ ក្មេងប្រុសអាយុ ១១ឆ្នាំ រូបនេះត្រូវបានបញ្ជូនមកមន្ទីរពេទ្យទាន់ពេលវេលា ប៉ុន្តែរូបគេនៅស្ថិតក្រោមការគ្រប់គ្រង និងពិនិត្យព្យាបាលដោយក្រុមគ្រូពេទ្យនៅឡើយទេ។​ ចំណែកខាងឪពុកម្តាយក៏បានជួបពិភាក្សាជាមួយនាយកគ្រប់គ្រង ស្វែងរកដំណោះស្រាយផងដែរ៕

អត្ថបទ៖ មេសា