ព័ត៌មានជាតិ October 8, 2019 Khmernote
រន្ធត់ណាស់! រថយន្តដឹកថ្មបុករះឡើងសង្កត់ពីរថយន្ត២គ្រឿង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់នៅក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖ យោងតាមរបាយការណ៍អង្កេតរបស់​នគរបាល​ជំនាញខេត្ត​ព្រះសីហនុ​អោយដឹងថា មានគ្រោះថ្នាក់ចរាចរណ៍បុករះនៅផ្លូវឃ្លាំងលើ ម្តុំជិតចូលសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ វេលាម៉ោងជាង៩ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្តដឹកថ្ម ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 3D-0778 ជាកម្មសិទ្ធក្រុមហ៊ុន R ( អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅចូលក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើបានបុករុញពីខាងក្រោយរថយន្តចំនួន ០២គ្រឿងទិសដៅស្របគ្នា ៖

១-រថយន្តម៉ាក TACOMA ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ2A-4838 អ្នកបើកបរឈ្មោះ ឈុន ចេង ភេទ ប្រុស អាយុ ៥៥ឆ្នាំ មុខរបរ សិប្បកម្មកាត់កញ្ចក់ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរចំនួន 0២នាក់អង្គុយខាងក្រោយ ។

២-រថយន្តម៉ាក IZUZU ពណ៌ ខៀវ ពាក់ផ្លាកលេខព្រះសីហនុ2A-8409 ដឹកទឹកសុទ្ធចន្ទ័រះ អ្នកបើកបរឈ្មោះ សឿ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

គ្រោះថ្នាក់នេះបណ្តាលឲ្យរងរបួសមនុស្សចំនួន ០២នាក់ អ្នករួមដំណើរលើរថយន្តTACOMA ៖ ទី១-ឈ្មោះ ណៃ ចិន្ដា ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួស ធ្ងន់ និងទី២-ឈ្មោះ លិ ប៊ុនថេង ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួស ធ្ងន់ ។
បច្ចុប្បន្នអ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ចំណែកអ្នកបើកបររថយន្តដឹកថ្ម រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។ រីឯវត្ថុតាង រថយន្តចំនួន ០៣គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

 

 

ប្រភព៖ លោក Huy Bunleng