ព័ត៌មានជាតិ October 8, 2019 Khmernote
នេះហើយជីវិត! ប្អូនប្រុសអាយុ ១២ឆ្នាំ ធាក់កង់ដើរលក់កញ្ឆែតដល់ម៉ោងជិត៨យប់មិនទាន់ឈប់ផង ព្រោះលក់មិនដាច់ ទៅផ្ទះវិញ ខ្លាចម្តាយវាយ

យោងតាមគណនីហ្វេសបុកឈ្មោះ Le Oun បានរៀបរាប់ឲ្យដឹងពីជីវិតលំបាករបស់ប្អូនប្រុសម្នាក់ ខណៈពេលដែលកុមារវ័យស្របាលប្អូនផ្សេងទៀតកំពុងតែសប្បាយរីករាយនិងរបស់លេងទំនើបៗ ប្អូនប្រុសអាយុ ១២ ឆ្នាំនេះវិញ ត្រូវធាក់កង់ដើរលក់កញ្ឆែតដល់ម៉ោងជិត ៨ មិនទាន់ឈប់ផង ហើយលក់មិនដាច់ខ្លាចម្តាយវាយទៀត។ សុំប្រិយមិត្តអានការរៀបរាប់របស់ម្ចាស់គណនីហ្វេសបុក LE OUN:

ជិះម៉ូតូថារកទៅទិញអីញុាំជិតដល់ហើយក៏ជួបអូនតូច១ដែលមានអាយុ១២ឆ្នាំ ដំបូងអូននឹងក៏សួរពីរអ្នកខ្ញុំថា ពូអើយមីងអើយ ស្មានេះហើយម៉ោងប៉ុន្មានហើយ សួរខ្ញុំ៣ដងដោយសារខ្ញុំជិះម៉ូតូយាយគ្នា២នាក់ក៏ប៉ុន្តែខ្ញុំក៏ឈប់និយាយជាមួយអូននឹង ហើយខ្ញុំក៏ប្រាប់ម៉ោងទៅវិញថាម៉ោងជិត៨ហើយៗក៏សួរថាស្មានេះហើយនៅលក់ទៀតអីគ្រាន់សួរចឹងទេក៏ចង់យំពីព្រោះលក់មិនដាច់ ណាមួយខ្លាចម្តាយវាយព្រោះនៅសល់ច្រើន ស្មានេះហើយនៅសល់ពេញមិនទាន់លក់បាន១គីឡូទេ

អាណិតក៏ជួយទិញបន្តិចបន្តូចទៅ (ពីព្រោះអីខ្ញុំក៏មិនសូវមានលុយដែរយកកន្លះគីឡូតែខ្ញុំអោយដល់5$ដែរ) កញ្ឆែតយមួយគីឡូ=៥០០០៛ មិនថ្លៃទេជួយទិញគ្នាផង ឪពុកកម្មករសំណង់ម្តាយដើរបោកខោអាវអោយគេមានបងប្អូន៤នាក់ជាកូនបងគេរៀនបានត្រឹមទី២ អាណិតណាស់មានតែpostអោយបងៗអូនៗឃើញជួយទិញអូននឹងផង។ នៅម្តុំច្បារអំពៅយើងនឹងបើចង់ជួយប្រាប់ខ្ញុំៗចាំខ្ញុំជូនមកជួប៕