PR October 8, 2019 choung samrith
ចំណាយតិចជាងមុនច្រើនណាស់​!​ ពេលនេះអំពូលភ្លើង LED ស្តង់ដាអន្តរជាតិ Phillips បានចូលមកដល់ទីផ្សារកម្ពុជាហើយ

អំពូលភ្លើង Phillips ដែលត្រូវបានគេទទួលស្គាល់ថាជាអំពូលភ្លើងគុណភាពខ្ពស់នឹងសន្សំសំចៃភ្លើងបានចូលមកដល់ទីផ្សារប្រទេសកម្ពុជាហើយដោយក្រុមហ៊ុនដើម Signify បានផ្តល់សិទ្ធិចែកចាយទៅដល់ក្រុមហ៊ុន Ming Wouy Group ក្នុងការចែកចាយផលិតផលនេះនៅប្រទេសកម្ពុជា។

លោក Ninov Akbar អ្នកគ្រប់គ្រងទូទៅនៃមីងវួយគ្រុប បានមានប្រសាសន៍ថា “កម្ពុជានឹងទទួលបានអត្ថប្រយោជន៍​ពីការ​ច្នៃប្រឌិត​នៃ​អំពូល LED ដែល​នឹង​ជួយ​ជម្រុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ តាមរយៈ​ការ​កាត់​បន្ថយ​ការប្រើប្រាស់អគ្គិសនី តាមរយះការប្រើប្រាស់អំពូល LED របស់ក្រុមហ៊ុន Phillips ដែលមានសមត្ថភាពខ្ពស់ក្នុងការសន្សំសំចៃអគ្គិសនី។”

ជាមួយគ្នានេះផងដែរលោក Vay នាយកប្រតិបត្តិ Ming Wouy Group បានមានប្រសាសន៍ថា” ពួកយើងពិតជាមានមោទកភាពខ្លាំងណាស់ដែលបានទទួលសិទ្ធក្នុងការចែកចាយអំពូល​ម៉ាកល្បី Phillips ពី​ Signify ក្នុងការចែកចាយអោយប្រជាពលរដ្ឋរបស់កម្ពុជាបានប្រើប្រាស់នូវផលិតផលដែលមានអត្ថប្រយោជន៍ជាច្រើនសំបូរបែប ជាពិសេសគឺជួយសម្រួលដល់ជីវិភាពរបស់ប្រជាពលរដ្ឋយើងបានមួយកម្រិតផងដែរជាមួយនឹងផលិតផលអំពូលម៉ាក Phillips នេះ ដែលវាមានសមត្ថភាពខ្ពស់ក្នុងការសន្សំសំចៃភ្លើង។ លើសពីនេះទៅទៀតអំពូល Phillips ក៏មាននូវបច្ចេកវិទ្យាទំនើបផងដែរក្នុងការការពារភ្នែកមិនអោយមានបញ្ហា ព្រោះសព្វថ្ងៃប្រជាជនលើពិភពលោកភាគច្រើនស្ថិតក្រោមពន្លឺសប្បនិមិត្តច្រើនជាងពន្លឺធម្មជាតិដូច្នេះហើយមុខងារ eye-comfort នេះពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែន។”

គួរបញ្ជាក់ផងដែរថា Signify ជាក្រុមហ៊ុនមេរបស់ Brand Phillips ដែលជាម៉ាកល្បីក្នុងការផលិតអំពូលគុណភាពខ្ពស់ដែលចាប់ពីពេលនេះលោកអ្នកអាចរកជាវបាននៅកម្ពុជាបានហើយ ដែលក្រុមហ៊ុន Ming Wouy Group ជាតំណាងចែកចាយនៅកម្ពុជាដែល​មាន​ទីតាំង​នៅ ផ្ទះលេខ G05/G06 មហាវិថី​ព្រះមុន្នីវង្ស សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទំនាក់ទំនង​តាមលេខ​ទូរសព្ទ 093 482 777៕