ព័ត៌មានជាតិ October 8, 2019 Khmernote
បណ្តេញចិនម្នាក់ចេញពីស្រុកខ្មែរ ហើយហាមមិនឲ្យជាន់ដីខ្មែររយៈពេល០៣ឆ្នាំ

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង១៦នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយ កម្លាំងទីស្នាក់ការត្រៀមបណ្តេញចេញខេត្ត នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ០១នាក់។ នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិននេះមានឈ្មោះ YANG YU ភេទប្រុស អាយុ ១៩ឆ្នាំ ហើយកម្លាំងទីស្នាក់ការត្រៀមបណ្តេញចេញព្រះសីហនុ បានទទួលពីស្នងការដ្ឋានខេត្ត កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើស សង្ស័យមានគម្រោងប្រព្រឹត្តបទល្មើស។

ជនជាតិចិនខាងលើ បានបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ ZA797 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍