រថយន្ត October 9, 2019 lyda
ព្រះ​ទីន័ង​ថ្មីយ៉ាងប្រណីតរបស់អធិរាជជប៉ុន សម្រាប់ពិធីគ្រងរាជ្យជាផ្លូវការរបស់ទ្រង់

រថយន្តមួយគ្រឿងដែលផលិតឡើងយ៉ាងពិសេសថ្វាយអធិរាជជប៉ុន Naruhito និងអធិរាជិនី Masako ត្រូវបានដាក់បង្ហាញនៅក្នុងការរៀបចំមួយ មុនការដង្ហែក្បួនដើម្បីប្រារព្ធពិធីសោយរាជ្យរបស់ព្រះអង្គនៅខែនេះ។ រដ្ឋាភិបាលបានជ្រើសរើសរថយន្ត Toyota Century និងរថយន្តជាច្រើនផ្សេងទៀតពីក្រុមហ៊ុនផលិតចំនួន ៥ ដោយគិតគូរពីសុវត្ថិភាព បរិស្ថាន និងច្រើនទៀត។

រថយន្ត Sedan ប្រភេទបើកដំបូល (convertible) មានកៅអីស្បែកពណ៌ស ដែលកម្ពស់ និងជ្រុងរបស់វាត្រូវបានគេកែសម្រួលយ៉ាងពិសេស ដើម្បីឱ្យអ្នកចូលរួមអបអរនៅតាមដងផ្លូវបានឃើញព្រះអធិរាជ និងអធិរាជិនីយ៉ាងច្បាស់ អំឡុងពេលទ្រង់បង្ហាញវត្តមាននៅក្នុងការដង្ហែក្បួន ដែលធ្វើនៅថ្ងៃទី២២ ខែតុលា។ រថយន្តនេះត្រូវបានលាបពណ៌ជាមួយថ្នាំលាបជាច្រើនស្រទាប់ ដើម្បីឱ្យវាភ្លឺជាងរថយន្តដទៃទៀតដែលមានលក់នៅលើទីផ្សារ ហើយត្រូវបានគេប៉ាន់ស្មានថា មានតម្លៃប្រហែល ៨០លានយ៉េន (៧៥០,០០០ដុល្លារអាមេរិក)៕