បច្ចេកវិទ្យា October 9, 2019 Khmernote
គិតម៉េចដែរ បើ Airpods 3 មានរូបរាងបែបនេះ?

តាមដែលយើងបានដឹងកន្លងមកនោះគឺក្រុមហ៊ុនយក្ស Apple បានសម្ងំអភិវឌ្ឍន៍លើកាសត្រចៀក Airpods ជំនាន់ទី៣តាំងតែពីដើមឆ្នាំ២០១៨មកម្ល៉េះ ហើយបើមិនមានអ្វីប្រែប្រួលតាមផែនការទេនោះ AirPods 3 នឹងអាចបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែតុលានេះជាមិនខាន។

ប៉ុន្តែតាមការអះអាងរបស់ The Phonearena បានឲ្យដឹងថា ប្រសិនបើផលិតផលមួយនេះមិនអាចរួចរាល់តាមពេលវេលាកំណត់វិញនោះ វានឹងអាចពន្យាពេលយ៉ាងហោចណាស់ត្រឹមដើមឆ្នាំ២០២០ខាងមុខវិញ ព្រោះថាពេលនេះអ្នកជំនាញឌីហ្សាញជាច្រើនបាននាំគ្នាបង្ហាញរូបភាពមិនផ្លូវការរបស់ AirPods 3 ជាច្រើនបាត់ទៅហើយតាមរយៈព័ត៌មានបែកធ្លាយកន្លងមក។

តាមដែលធ្លាប់បានចេញផ្សាយ AirPods 3មានប្រវែងខ្លីជាងមុន ដែលរូបរាងវាមើលទៅគឺតូចច្រឡឹងគួរឲ្យទាក់ទាញខ្លាំងមែនទែន ប៉ុន្តែចំណុចខ្សោយនោះគឺមានន័យថាថាមពលថ្មរបស់វាក៏មិនបានយូរដូចម៉ូដែលជំនាន់មុនដែរ។

តាមរយៈការឌីហ្សាញក្បាលកាសមានរូបរាងធំជាងមុនប្លែកនោះមានន័យថា AirPods 3 នឹងអាចប្រើប្រាស់បន្ទះឈីប H1 ដែលជាជំនាន់ថ្មីត្រូវបានបង្ហាញខ្លួនកាលពីដើមឆ្នាំឬក៏ជាម៉ូដEលថ្មីដែលត្រូវបានក្រុមហ៊ុនដាក់ឈ្មោះលើទីផ្សារថា Apple H2៕

អត្ថបទ៖ Lee