សង្គម October 9, 2019 mesa mesa
ឆេវឆាវណាស់! បុរសម្នាក់បានបាញ់សម្លាប់ ម្តាយក្មេក និងប្រពន្ធខ្លួន មុននឹងបាញ់សម្លាប់ខ្លួនឯង ព្រោះតែរឿងជម្លោះគ្រួសារ

ថៃ៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទី ព្រឹកមានការរាយការណ៍មួយបានឲ្យដឹងថា មានករណីកូនកូនប្រសារបាញ់ប៉ងសម្លាប់ម្តាយក្មេក និងប្រពន្ធខ្លួនឯង ក្រោយមានរឿងជម្លោះគ្រួសារ ស្ថិតនៅក្នុងស្រុកណាឌី ខេត្តប្រាជីនបុរី ប្រទេសថៃ។

តាមការរៀបរាប់បានឲ្យដឹងថាបុរសដែលបង្កហេតុមានឈ្មោះថា វីរោធ ភុធិវរ៉ាកូន អាយុ៤៣ឆ្នាំ បានមានជម្លោះជាមួយក្រុមគ្រួសារខ្លួន និងធ្វើឲ្យភរិយាយំជាច្រើនលើកច្រើនសារ។ ហេតុដូចនេះអ្នកម្តាយក៏បាននាំកូនស្រីខ្លួនគេចចេញពីផ្ទះ ព្រោះតែមួយថ្ងៃទៅមួយថ្ងៃបុរសម្នាក់នេះកាន់តែគួរឲ្យខ្លាចឡើងៗ។ រៀបនឹងឡើងឡានគេចខ្លួនចេញពីផ្ទះ ស្រាប់តែកូនប្រសារម្នាក់នេះបានមកតាមដោយពាំងពីមុខ រួចដកកាំភ្លើងមកបាញ់ម្តាយក្មេក និងប្រពន្ធខ្លួន ដោយបាញ់ទម្លុះកញ្ចក់ឡានជាច្រើនគ្រាប់ មុននឹងទម្លាក់ម្តាយក្មេកចុះពីលើឡាន រួចបើកឡាននាំប្រពន្ធខ្លួនចេញទៅបាត់។

អ្នកម្តាយក្មេកដែលស្ថិតក្នុងហេតុការណ៍ខាងលើនេះ ត្រូវបានប្រជាជនដែលរស់នៅក្បែរនោះមកជួយទាន់ពេលបន្ទាប់ពីលើសម្លេងគ្រាប់ ដោយបានរងរបួសធ្ងន់ ព្រោះគ្រាប់ត្រូវចំពោះ និងត្រូវជើងស្តាំ ជាមួយដៃឆ្វេង កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ រថយន្តដែលបុរសខាងលើបានបើកទៅត្រូវបានគេរកឃើញនៅចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ដោយទាំងបុរសជាស្វាមី និងភរិយាបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ សាកសពអ្នកទាំងពីរគឺអោបត្រួតលើគ្នានៅកៅអីខាងក្រោយរថយន្ត ជាមួយកាំភ្លើង ដោយប៉ូលីសបានសន្មត់ថាបុរសជាស្វាមីបានបាញ់សម្លាប់ភរិយាខ្លួនមុន រួចបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ៕

អត្ថបទ៖ មេសា