សង្គម October 9, 2019 mesa mesa
ចាប់ឃាត់ខ្លួនក្មេងប្រុសពីរនាក់ ក្រោយធ្វើសកម្មភាពគាស់ផ្នូររំលោភសាកសពលោកយាយវ័យ៨៤ឆ្នាំ

ហ្វីលីពីន៖ កាលពីថ្មីៗនេះមានករណីហួសចិត្តមួយបានកើតឡើងនៅឯប្រទេសហ្វីលីពីន ក្រោយមានក្មេងប្រុសវ័យជំទង់ពីររូបបានធ្វើសកម្មភាពគាស់ផ្នូរដើម្បីរំលោភសាកសពលោកយាយអាយុ៨៤ឆ្នាំដែលបានស្លាប់បាត់បង់ជីវិតទៅ។

ក្មេងប្រុសពីរនាក់ ដែលពុំត្រូវបានបង្ហាញអត្តសញ្ញាណត្រូវបានប៉ូលីសឃាត់ខ្លួននៅឯទីក្រុង Davao ប្រទេសហ្វីលីពីន ក្រោយពេលទទួលពាកបណ្តឹងពីក្រុមគ្រួសារសព។ យោងតាមប្រភពកូនស្រីនៃសពបានបង្ហាញឲ្យដឹងថា សាកសពអ្នកស្រី Isabel Bastatas ត្រូវបានបញ្ចុះកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ប៉ុន្មានថ្ងៃក្រោយមកអ្នកស្រីបានទៅមើលផ្នូរនោះម្តងទៀត ស្រាប់តែឃើញសភាពសពខុសប្រក្រតីដោយ ជើងរបស់លោកយាយត្រូវបានចាប់ហែកឡើងនិងធ្លាក់ចេញក្រៅមឈូសតម្កល់ពណ៌ស ធ្វើឲ្យនាងដឹងភ្លាមៗថាមានរឿងអ្វីកើតឡើងចំពោះសព។

ក្រោយពិនិត្យសាកសពប៉ូលីសបានរកឃើញថា សាកសពលោកយាយ Isabel Bastatas ត្រូវបានគេរំលោភ ដោយជនសង្ស័យគឺជាក្មេងប្រុសពីររូបដែលរស់នៅក្បែរកន្លែងបញ្ចុះសព ដោយពួកគេហាក់មានសកម្មភាពប្លែកៗ។ ក្រោយពេលរកឃើញជនបង្កជាអនិតិជន ក្រុមគ្រួសារសម្រេចចិត្តបញ្ចប់ពាក្យបណ្តឹងដោយគ្រាន់តែព្រមានក្មេងទាំងពីរ និងឲ្យមន្ត្រីប៉ូលីសធ្វើការណែនាំពួកគេ៕

អត្ថបទ៖ មេសា