ព័ត៌មានជាតិ October 9, 2019 Khmernote
ក្នុងខែកញ្ញា ចាប់បានរថយន្តដឹកលើសទម្ងន់ ៣៣៨គ្រឿង និងពិន័យបានជាង ៧០០លានរៀល

យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ៣៣៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៧២៦,៩៥០,០០០ រៀល។ ក្រសួងក៏បានសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន ០២ គ្រឿង គឺពី ៣៤០ គ្រឿង ក្នុងខែសីហា មក ៣៣៨ គ្រឿង ក្នុងខែកញ្ញា ឆ្នាំ២០១៩ ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន