Nissan Auto Tech October 10, 2019 Khmernote
អតិថិជន Nissan 5 រូបទៀតហើយដែលបានឈ្នះរង្វាន់ ម៉ាស៊ីនអាំងសាច់ នៅក្នុងខែទី 2 នេះ

កាលពីម្សិលមិញនេះក្រុមហ៊ុន Tan Chong Motor Cambodia បានរៀបចំកម្មវិធីចាប់រង្វាន់ប្រចាំខែជូនដល់អតិថិជនដែលបានធ្វើការជាវរថយន្ត Nissan ពីក្រុមហ៊ុន ដោយក្នុងនោះមានអតិថិជនមានសំណាងចំនួនន 5 រូបដែលបានឈ្នះរង្វាន់ ម៉ាស៊ីនអាំងសាច់។ អតិថិជនដែលបានឈ្នះរង្វាន់ទាំង 5 រូប មាន2 រូបជាអ្នករស់នៅទីក្រុងភ្នំពេញ មួយរូបរស់នៅខេត្តកំពង់ស្ពឺ មួយរូបរស់នៅខេត្តស្ទឹងត្រែង និងមួយរូបទៀតរស់នៅខេត្តបាត់ដំបង។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការឈ្នះរថយន្តមួយគ្រឿង ពី Nissan នឹងធ្វើ ការចាប់រង្វាន់ធំ ដូចជា៖
•រង្វាន់ទី១ រថយន្ត Nissan Terra 4×2
•រង្វាន់ទី២ ដំមាសដែលមានតំលៃ USD2,000
•រង្វាន់ទី៣ ទូរទស្សន៌ LED ទំហំ 55អ៊ីញដែលមានតំលៃ USD700
ការចាប់រង្វាន់ប្រចាំខែមាន៖
•ម៉ាស៊ីនអាំងសាច់ ០៥រង្វាន់ជារៀងរាល់ខែ
ហើយដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងក្នុងការចាប់រង្វាន់ អតិថិជនត្រូវតែ :
1. បានទិញរថយន្តនីសាន់ម៉ូឌែលណាមួយ
2. បានប្រគល់ប្រាក់ និងទទួលយករថយន្តនៅអំឡុងពេលប្រកួតប្រជែង។
3. បានបំពេញពាក្យសុំប្រកួតប្រជែង និងបានប្រគល់ជួនភ្នាក់ងារលក់
យុទ្ធនាការនេះមានរយះពេល៨ខែ : ចាប់ពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៩ខែកុម្ភះឆ្នាំ២០២០