PR October 10, 2019 Khmernote
ទីបំផុត កម្មវិធីអធិរាជគុនខ្មែរ ISI PALM ស្វែងរកម្ចាស់ខ្សែក្រវាត់មាសរជ្ជកាលទីមួយ នឹងធ្វើការប្រកួតនៅថ្ងៃអាទិត្យនេះហើយ

ការប្រកួតផ្ដាច់ព្រ័ត្រដ៏រំជើបរំជួលស្វែងរកម្ចាស់ខ្សែក្រវាត់មាសរជ្ជកាលទីមួយរបស់កម្មវិធីអធិរាជគុនខ្មែរ ISI PALM ចូលមកដល់នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា នេះហើយ នៅលើសង្វៀន PNN ដែលជាការជួបរវាងជើងខ្លាំង ឡៅ ចិត្រា និងអ្នកប្រដាល់កំពុងកើនប្រជាប្រិយភាព លន បញ្ញា។ មុនឡើងមកកាន់វគ្គចុងក្រោយដ៏សំខាន់កាត់ក្ដីរកជើងឯកម្ចាស់ប្រាក់រង្វាន់មហាសាល៤០លានរៀលនេះ ចិត្រា សិស្សគុនក្លិបកងពលតូចឆ័ត្រយោង៩១១ បានផ្ដួលម្ចាស់ខ្សែក្រវាត់ប្រាក់ទីពីរ ឡុង ជិន ខណៈម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣ លន បញ្ញា ទម្លាក់ម្ចាស់ខ្សែក្រវាត់ប្រាក់ទី៤ សុខ សាវិន។

ដើម្បីញាំងឲ្យវគ្គផ្ដាច់ព្រ័ត្រកាន់តែកក្រើក និងសប្បាយភ្នែកសម្រាប់អ្នកគាំទ្រគុនខ្មែរ ក្នុងថ្ងៃជាមួយគ្នា ជើងខ្លាំងគីឡូស្រាល សុខ រិទ្ធ នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយ ម៉ាត់ជុរ៉ាត ប៉ ផុងសាវ៉ាង ខណៈ ម៉ន ព្រហ្មម៉ាញ ជួប ហ្វាណាំឆ័យ ប៉ មង្ឃុនសាប់។ កុំភ្លេចតាមដានលើកញ្ចក់ទូរទស្សន៍ PNN, ផេកហ្វេសប៊ុក PNN Sports និង ផេកហ្វេសប៊ុក ISI STEEL នៅថ្ងៃអាទិត្យទី១៣ខែតុលា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕ សូមទស្សនាវីដេអូខាងក្រោម៖

វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាស អធិរាជគុនខ្មែរ ISI PALM ១៣​ តុលា​ ២០១៩

ការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាសរវាង ឡៅ ចិត្ត្រា និង លន បញ្ញា នឹងជិតមកដល់ហើយ នៅក្នុង កម្មវិធី #អធិរាជគុនខ្មែរ ISI PALM ជួបគ្នា​នៅថ្ងៃអាទិត្យ ទី ១៣​ ខែតុលា ២០១៩​ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ ភី អិនងិន , ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL ។។

Posted by PNN Sports on Tuesday, 8 October 2019