រថយន្ត October 11, 2019 lyda
ក្រុមហ៊ុនតូយ៉ូតាបង្ហាញមុខ Mirai ស៊េរីថ្មី 2021 ដែលជារថយន្តដើរដោយអ៉ីដ្រូសែន មិនប៉ះពាល់បរិស្ថាន

រថយន្តប្រើប្រព័ន្ធអ៉ីដ្រូសែន Hydrogen fuel-cell មានពេលវេលាតឹងតែងណាស់ក្នុងការបង្ហាញខ្លួនមកកាន់ពិភពខាងក្រៅ។ រថយន្តប្រភេទនេះមានគុណសម្បត្តិអេកូឡូស៊ីច្រើនជាងប្រភេទអគ្គិសនី ឬរថយន្តស៊ីសាំងណាទាំងអស់។ ប៉ុន្តែបញ្ហាគឺនៅត្រង់ថា បើគ្មានកន្លែងសម្រាប់បញ្ចូលប្រព័ន្ធអ៉ីដ្រូសែននោះទេ ទោះបីជារថយន្តដែលល្អបំផុតនៅលើពិភពលោក ក៏នឹងក្លាយជារថយន្តដែលគ្មានប្រយោជន៍បំផុតវិញដូចគ្នា។ ប៉ុន្តែយ៉ាងណាមិញបញ្ហាទាំងនេះ មិនបានបញ្ឈប់ក្រុមហ៊ុនតូយ៉ូតាពីការណែនាំ “Mirai” ឱ្យពិភពលោកបានស្គាល់ នៅឯពិព័រណ៍យានយន្តក្រុងតូក្យូនោះទេ។

រថយន្ត Mirai មើលទៅអស្ចារ្យ ហើយក្រុមហ៊ុនតូយ៉ូតាក៏កំពុងកំណត់ទិសដៅឱ្យមានការកើនឡើង ៣០% លើសមត្ថភាពចម្ងាយបើកបរ ដោយសារការជឿនលឿនផ្នែកម៉ាស៊ីន Powertrain និងធុងផ្ទុកអ៉ីដ្រូសែនធំជាងមុន។ រថយន្ត Mirai ជំនាន់មុនអាចបើកបានតែចម្ងាយ 310ម៉ាយ (រាល់ពេលពេញម្ដង) ប៉ុន្តែបូករួមនឹងបច្ចេកវិទ្យាថ្មីនេះ វានឹងកើនដល់ 400ម៉ាយ។ តូយ៉ូតាគ្រាន់តែសង្ឃឹមថា ពួកគេនឹងអាចលក់រថយន្តនេក្រៅស្រុក បន្ថែមពីទីផ្សារបច្ចុប្បន្ននៅឯ California និងកោះ Oahu (ក៏ព្រោះតែទីនោះជាទីតាំងតែមួយគត់ដែលមានស្ថានីយអ៉ីដ្រូសែន) ហើយវានឹងអាចមាននៅតាមបណ្ដាចែកចាយនៅចុង ឆ្នាំ2020 នេះ៕

អត្ថបទ៖ លីដា