ព័ត៌មានជាតិ October 12, 2019 Khmernote
កឺកឺបែកថ្នាំខ្លាំង ឡើងលើអគារប្រុងលោតសម្លាប់ខ្លួន

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០៩យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មានករណីបុរសជនជាតិចិនម្នាក់ ត្រូវបានគេសង្ស័យថា ប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានឡើងលើអគារបំរុងលោតសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ភ្លាមៗក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុជួយសង្គ្រោះបុរសជនជាតិចិននោះកុំឲ្យលោតសម្លាប់ខ្លួន បន្ទាប់មកក៏បញ្ចូនជនរងគ្រោះទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និងបន្សាបគ្រឿងញៀន៕

អត្ថបទ៖ សេម
រូបភាព៖ ជីម ភារ៉ា