បច្ចេកវិទ្យា October 12, 2019 Khmernote
Reno Ace ឈុតពិសេសបែបមនុស្សយន្ត Gundam មានលក់តែ ៣០,០០០គ្រឿងប៉ុណ្ណោះទូទាំងពិភពលោក

Oppo ម៉ូដែលចុងក្រោយបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ទាំងដែលយើងកន្លងមកបានដឹងហើយថា វានឹងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មកម្លាំងដល់ទៅ 65W SuperVOOC 2.0 និងកម្លាំងថ្មដល់ទៅ 4000mAh ដែលអ្នកប្រើប្រាស់ទាំងឡាយនឹងចំណាយពេលត្រឹមតែ៣០នាទីប៉ុណ្ណោះក្នុងការសាកថ្មឲ្យពេញ១០០ភាគរយ។

លើសពីនេះផងដែរ Reno Ace ឈុតពិសេសក៏បានបង្ហាញខ្លួនជាមួយនឹងការឌីសាញបន្ថែមបែបមនុស្សយន្ត Gundam ដ៏ល្បីដើម្បីអបអរខួបលើកទី៤០នៃរឿងតុក្កតាមួយនេះ។ ឈុតពិសេសនេះត្រូវបានក្រុមហ៊ុនអះអាងថា ត្រូវបានផលិតឡើងត្រឹមតែ៣០០០០គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារ។

តាមផែនការ Reno Ace នឹងអាចទទួលការបញ្ជាទិញបាននៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី១៧ខែតុលាខាងមុខនេះហើយជាមួយនឹងម៉ូដេលទំហំ RAM 8GB និងអង្គចងចាំ 128GB ក្នុងតម្លៃប្រមាណជា៤២០ដុល្លារ និងម៉ូដែលមួយទៀត RAM 12GB អង្គចងចាំ256GBតម្លៃប្រមាណជា៥៣៤ដុល្លារ។

ដោយឡែកសម្រាប់ឈុតពិសេស Gundam វិញគឺមានតែមួយមួយទំហំRAM 8GBនិងអង្គចងចាំ 256GB ជាមួយនឹងតម្លៃ៥០៦ដុល្លារហើយការបញ្ជាទិញអាចធ្វើបាននាថ្ងៃទី២១ខែតុលា៕

អត្ថបទ៖ Lee