ព័ត៌មាន October 12, 2019 mesa mesa
ប្រសិនបើមិនជួបករណីលិចនាវាទេ ក្រុមនិស្សិតកូរ៉េខាងត្បូងចំនួន២៥០នាក់ ដែលស្លាប់ដោយសារលង់ទឹក នឹងត្រូវបញ្ចប់ការសិក្សានៅចុងឆ្នាំ២០១៩នេះហើយ

កូរ៉េខាងត្បូង៖ កាលពីឆ្នាំ២០១៤ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដែលត្រូវចងចាំទុកក្នុងប្រវត្តិសាស្ត្រប្រទេសកូរ៉េខាងត្បូង ក្រោយមានករណីនាវាលិចបណ្តាលឲ្យមនុស្សចំនួន៣០៤នាក់ ក្នុងចំណោម ៤៧៦ នាក់ បានស្លាប់បាត់បង់ជីវិត។ ក្នុងនោះគេបានរកឃើញថាភាគច្រើននាក់ស្លាប់ជាក្រុមសិស្សសាលាវិទ្យាល័យដែលមានចំនួន២៥០នាក់ បានលង់ទឹកស្លាប់។

ហេតុការណ៍លិចនាវាមួយនេះបានកើតឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ ខណៈពេលក្រុមសិស្សសាលាចំនួន៣២៥នាក់ មកពីវិទ្យាល័យ Danwon ត្រូវបានដឹកនាំឲ្យធ្វើដំណើរទស្សនាកិច្ចសិក្សា។ ករណីលិចនាវានេះបានធ្វើឲ្យមហាជនទូទាំងពិភពលោកមានក្តីសោកស្តាយជាខ្លាំង និងនាំគ្នាចូលរួមរំលែកទុក្ខព្រមទាំងកាន់ទុក្ខដល់គ្រួសារនៃសពក្រុមសិស្សសាលាទាំងអស់នោះ។

ក្រោយហេតុការណ៍មួយនេះបានកើតឡើងកៅអី និងថ្នាក់រៀននៃក្រុមសិស្សដែលបានបាត់បង់ជីវិត បានតុបតែងលម្អទៅដោយផ្កា ហើយថ្នាក់រៀនទាំងនោះគឺមិនត្រូវបាននរណាម្នាក់ប៉ះពាល់ឬរើរុះនោះឡើយ។ នៅដើមខែតុលាឆ្នាំ២០១៩នេះ ឪពុកម្តាយ និងសិស្សដែលនៅរស់មានជីវិតត្រូវយំ និងនឹកឃើញហេតុការណ៍មួយនេះសារជាថ្មីនៅថ្ងៃដែលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដោយមានទិដ្ឋភាពឪពុកម្តាយក្រុមនិស្សិតជាច្រើននាក់អង្គុយយំនៅលើកៅអីដែលត្រៀមសំរាប់ឲ្យកូនខ្លួនអង្គុយរង់ចាំទទួលយកសញ្ញាប័ត្រ៕

អត្ថបទ៖ មេសា