ព័ត៌មាន October 12, 2019 lyda
ព្យុះទីហ្វុង Hagibis បានឆក់យកជីវិតជនរងគ្រោះម្នាក់ហើយពេលនេះ ខណៈមនុស្សជាង ១លាននាក់ ត្រូវជម្លៀសជាបន្ទាន់

ជប៉ុន៖ ព្យុះទីហ្វុងហាហ្គីប៊ី (Hagibis) នៅថ្ងៃសៅរ៍ ទី១២ ខែតុលា បានឆក់យកជីវិតជនរងគ្រោះម្នាក់ហើយពេលនេះ មុនពេលដែលវាបង្កឱ្យមានការបាក់ដីបន្ថែមទៀត។ ព្យុះក៏នឹងបង្កឱ្យមានភ្លៀងធ្លាក់ និងមានខ្យល់ខ្លាំងជាកំណត់ត្រ ហើយការជម្លៀសប្រជាជនជាង ១.៦លាននាក់ ត្រូវបានប្រកាសឡើង។ ដោយសារព្យុះនេះមានឥទ្ធិពលខ្លាំងបំផុតក្នុងឆ្នាំនេះ ហើយក៏ខ្លាំងជាងគេក្នុងរយៈពេល ៦០ឆ្នាំ កន្លងមក វាតម្រូវឱ្យមានការលុបចោលនូវការប្រកួតបាល់ឱបថ្នាក់ពិភពលោកចំនួន ២ប្រកួត និងរំខានដល់ Suzuka Grand Prix ហើយជើងហោះហើរជាង ១,៦០០ ត្រូវលុបចោល។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា វានឹងវាយលុកចូលទឹកដីភាគកណ្តាល ឬភាគខាងកើតនៃប្រទេសជប៉ុននៅល្ងាចថ្ងៃសៅរ៍ ដោយផ្ទុកនូវកម្លាំងខ្យល់អតិបរមា ២១៦គីឡូម៉ែត្រ/ម៉ោង៕

អត្ថបទ៖ លីដា