បច្ចេកវិទ្យា October 12, 2019 Khmernote
Samsung គ្រោងចេញ Note 10 មួយស៊េរីទៀត ដែលមានតម្លៃធូរថ្លៃជាងមុន

ពីអត្ថបទមុនៗយើងធ្លាប់បានដឹងហើយថា Samsung គឺបានតែកំពុងធ្វើការងារជាមួយនឹង Galaxy Note ម៉ូដែលថ្មីមួយទៀត ដែលជឿជាក់ថាមានតម្លៃធូរថ្លៃជាងមុន។តាមការអះអាងនេះមានន័យថា តម្លៃរបស់ Galaxy Note ថ្មីមួយនេះនឹងទាបជាងប្រៀបធៀបទៅនឹងម៉ូដេលក្នុងជំនាន់ជាមួយគ្នាគឺ Galaxy Note 10 និងGalaxy Note 10+។

SamMobile បានសរសេរថា ក្រុមហ៊ុន Samsung ត្រូវបានគេជឿជាក់ដែរថាបានសម្រេចចិត្តរួចរាល់ហើយសម្រាប់ម៉ូដែលថ្មីនេះ ហើយអ្វីដែលអាចទុកចិត្តបាននៅពេលនេះគឺវានឹងមានឈ្មោះថា Galaxy Note 10 Lite ដែលតាមផែនការនឹងអាចបង្ហាញខ្លួនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕

អត្ថបទ៖ Lee