ព័ត៌មានជាតិ October 12, 2019 Khmernote
អាជ្ញាធរជាតិអប្សរាជួសជុលកែលម្អផ្លូវមុខប្រាសាទអង្គរវត្ត

សៀមរាប៖ កំណាត់ផ្លូវជុំវិញត្រពាំងសេសមុខប្រាសាទអង្គរវត្តត្រូវបានក្រុមការងារថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យកំពុង ធ្វើការជួសជុល។ សកម្មភាពជួសជុលនេះប្រព្រឹត្តនៅថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍យ៉ាងមមាញឹករបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការឆ្លងកាត់ទៅមក និងទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឲ្យប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា ក្រុមការងារតែងតែមានសកម្មភាពជួសជុលតូចៗបែបនេះជាប្រចាំតាមទីតាំងផ្សេងៗនៅក្នុងរមណីយដ្ឋានអង្គរ។ ដោយឡែក ចុងឆ្នាំ២០១៩នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យក៏មានផែនការធ្វើការជួសជុលកែលម្អទ្រង់ទ្រាយធំលើកំណាត់ផ្លូវសំខាន់ៗមួយចំនួនផងដែរ៕

ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ