Nissan Auto Tech October 18, 2019 lyda
ប្រញាប់ទៅកាន់បន្ទប់ដាក់បង្ហាញរបស់នីសាន់ ហើយធ្វើការកក់រថយន្តម៉ូដែលណាមួយ ដើម្បីឱកាសឈ្នះរង្វាន់ជាមួយកម្មវិធី​ “WIN A TERRA CAMPAIGN”

ប្រញាប់ទៅកាន់បន្ទប់តាំងបង្ហាញនីសាន់ដែលនៅជិតអ្នកបំផុត ដូចជានៅភ្នំពេញ សៀមរាប និងបាត់ដំបង ដើម្បីពិនិត្យ បើកសាកល្បង និងកក់រថយន្តនីសាន់ណាមួយដែលអ្នកចង់បាន។

* ទិញរថយន្តនីសាន់ NAVARA, X-TRAIL ឬ URVAN ក្នុងអំឡុងពេលយុទ្ធនាការ និងទទួលយកយានយន្តរបស់អ្នកក្នុងកំឡុងពេលយុទ្ធនាការ វានឹងផ្តល់សិទ្ធិឱ្យអ្នកនូវសំណុំបែបបទប្រកួតមួយ (១) ដើម្បីចូលរួមក្នុងការចាប់រង្វាន់ប្រចាំខែ និងការចាប់រង្វាន់ធំ។

* ទិញរថយន្តនីសាន់ TERRA ក្នុងអំឡុងពេលយុទ្ធនាការ និងទទួលយកយានយន្តរបស់អ្នកក្នុងអំឡុងពេលយុទ្ធនាការ នឹងផ្តល់សិទ្ធិឱ្យអ្នកនូវទម្រង់បែបបទនៃការប្រលងពីរ (២) ដើម្បីចូលរួមក្នុងការចាប់រង្វាន់ប្រចាំខែ និងការចាប់រង្វាន់ធំ។

សូមឆែកជាមួយអ្នកប្រឹក្សាយោបល់ផ្នែកលក់នីសាន់ ដែលពោរពេញដោយភាពរួសរាយរាក់ទាក់ សម្រាប់ព័ត៌មានបន្ថែមស្តីពី “WIN A TERRA CAMPAIGN”។

ការប្រកួតប្រជែងនេះបើកទូលាយដល់អតិថិជនដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ លើកលែងតែបុគ្គលិកដែលនៅក្រោមសម្ព័ន្ធក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា អ្នកតំណាងចែកចាយ ភ្នាក់ងារផ្សព្វផ្សាយការលក់ ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម និងសាច់ញ្ញាតិជិតស្និតរបស់ពួកគេ។ ដើម្បីទទួលបានសិទ្ធិចូលរួមប្រកួតប្រជែង អតិថិជនត្រូវបំពេញលក្ខខណ្ខដូចខាងក្រោម៖

– បានទិញរថយន្តនីសាន់ម៉ូដែលណាមួយពីក្រុមហ៊ុន ឬតំណាងចែកចាយ។
– បានប្រគល់ប្រាក់គ្រប់ចំនួនទៅឱ្យក្រុមហ៊ុន ឬតំណាងចែកចាយ។
– បានបំពេញពាក្យសុំប្រកួតប្រជែង និងប្រគល់ជូនទីប្រឹក្សាលក់អំឡុងពេលទទួលយករថយន្ត។

រាល់ការទិញរថយន្តនីសាន់នឹងត្រូវបានផ្តល់ឱកាសសម្រាប់ការចាប់រង្វាន់ប្រចាំខែចំនួន ១ដង និងការចាប់រង្វាន់ធំចំនួន ១ដង លើកលែងតែរថយន្ត នីសាន់ថេរា (Nissan Terra) ដែលអតិថិជនត្រូវបានផ្តល់ឱកាស ២ដង ដើម្បីចាប់រង្វាន់។ អតិថិជនម្នាក់ៗអាចចុះឈ្មោះប្រកួតប្រជែងបានច្រើនជាងម្តង អាស្រ័យលើចំនួនរថយន្តដែលគាត់បានទិញ។

ប៉ុន្តែអតិថិជនម្នាក់ៗត្រូវបានអនុញ្ញាតឱ្យឈ្នះការចាប់រង្វាន់ប្រចាំខែម្តង និងរង្វាន់ធំម្តងតែប៉ុណ្ណោះ។ រយៈពេលនៃការប្រកួតប្រជែងនឹងត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា សូមរក្សាសិទ្ធិក្នុងការកែប្រែរយៈពេលនៃការប្រកួតប្រជែង និងពេលវេលានៃការប្រកាសការចាប់រង្វាន់ប្រសិនបើមានការចាំបាច់។ ក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា មានសិទ្ធិគ្រប់គ្រាន់ផងដែរ ក្នុងការបន្ថែម ការកែប្រែច្បាប់ លក្ខន្តិកៈមួយចំនួន ឬទាំងស្រុងដោយមិនចាំបាច់ផ្តល់ហេតុផលឡើយ។ រង្វាន់ទាំងអស់ត្រូវបានរៀបចំជាស្រេច វាមិនរួមបញ្ចូលសំភារៈបន្ថែមផ្សេងៗដទៃឡើយ។

រាល់ការធានាផ្សេងៗនៃរង្វាន់ អ្នកឈ្នះនឹងត្រូវទំនាក់ទំនងផ្ទាល់ជាមួយអ្នកចែកចាយ និងអ្នកផលិតផ្ទាល់។ ក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា មិនទទួលខុសត្រូវចំពោះគុណភាព និងមុខងារនៃរង្វាន់ឡើយ។

រង្វាន់ទី១ រថយន្ត Nissan Terra 4×2 AT ដែលមានតំលៃ ៦៤,៩00 ដុល្លារអាមេរិក។
រង្វាន់ទី២ ដំុមាស ដែលមានតម្លៃ ២,000 ដុល្លារអាមេរិក។
រង្វាន់ទី៣ ទូរទស្សន៍ LED ទំហំ ៥៥អ៊ីញ ដែលមានតម្លៃ ៧០០ ដុល្លារអាមេរិក។

ការចាប់រង្វាន់ប្រចាំខែ

– ម៉ាស៊ីនអាំងសាច់ ០៥រង្វាន់ជារៀងរាល់ខែ ដែលមានតម្លៃ ៣០០ ដុល្លារអាមេរិក ក្នុងមួយគ្រឿង។

រាល់ការចំណាយទាំងអស់ដែលទាក់ទងនឹងការប្រកួតប្រជែង រួមបញ្ចូលទាំងការធ្វើដំណើរ ចំណីអាហារការស្នាក់នៅ ការចំណាយផ្សេងៗក្នុងការមកទទួលយករង្វាន់ ជាបន្ទុករបស់អ្នកឈ្នះទាំងអស់។

ក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូររង្វាន់ ជាមួយរង្វាន់ផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែល ប្តូរពណ៌ ប្តូរស្ពិចរថយន្តដោយពុំចាំបាច់ជូនដំណឹងជាមុន។ រង្វាន់ទាំងអស់មិនអាចផ្ទេរប្រគល់ឱ្យអ្នកផ្សេង មិនអាចប្រគល់ត្រលប់មកវិញ ឬប្តូរយកសាច់ប្រាក់បានឡើយ។

រង្វាន់ទី១ រថយន្ត Nissan Terra 4×2 AT អ្នកឈ្នះត្រូវតែចុះបញ្ជីដោយខ្លួនឯងផ្ទាល់។

អ្នកឈ្នះរង្វាន់នឹងត្រូវបានជូនដំណឹងតាមរយៈលេខទូរស័ព្ទ ឬអាសយដ្ឋានដែលបានបំពេញនៅក្នុងពាក្យសុំប្រកួតប្រជែង។ ក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា នឹងមិនរក្សាទុករង្វាន់សម្រាប់អ្នកឈ្នះ ទោះដោយហេតុផលអ្វីក៏ដោយ ប្រសិនបើក្រុមហ៊ុនព្យាយាមទាក់ទងចំនួនបីដងហើយនៅតែទាក់ទងមិនបាន។

រង្វាន់ទាំងអស់ត្រូវតែមកបើកក្នុងរយៈពេល ១ខែ (មួយខែគត់) ចាប់ពីថ្ងៃបានជូនដំណឹង។ ប្រសិនបើរង្វាន់មិនត្រូវបានមកបើកក្នុងពេលវេលាជាក់លាក់នោះទេ រង្វាន់នោះចាក់ទុកជាមោឃៈ (អ្នកឈ្នះបាត់បង់សិទ្ធិក្នុងការបើករង្វាន់) ដោយគ្មានសំណង ឬជូនដំណឹងឡើយ។

ការចូលរួមប្រកួតប្រជែង បេក្ខជន បេក្ខនារី ត្រូវគោរពច្បាប់ និងលក្ខន្តិកៈនៃការប្រកួតឱ្យបានខ្ជាប់ខ្ជួន និងគោរពតាមការសម្រេចចិត្តរបស់គណៈកម្មការ។ ការសម្រេចរបស់គណៈកម្មការ គឺជាការសម្រេចចុងក្រោយ ដោយគ្មានការតវ៉ា ឬសំណូមពរអ្វីឡើយ។ ក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា មានសិទ្ធិគ្រប់គ្រាន់ក្នុងការបដិសេធន៍អ្នកឈ្នះណាដែលមិនបានគោរពច្បាប់ និងលក្ខន្តិកៈនៃការប្រកួតប្រជែង។

ក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា និងដៃគូរផ្សព្វផ្សាយ សូមរក្សាសិទ្ធិក្នុងការប្រើប្រាស់ ឈ្មោះ រូបថត វីដេអូសម្ភាសន៍ ជាមួយអ្នកឈ្នះជាសាធារណៈ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ដោយមិនមានសំណង ឬមិនចាំបាច់ជូនដំណឹងឡើយ។

ច្បាប់ និងលក្ខន្តិកៈត្រូវបានផ្តល់ឱ្យជាភាសា អង់គ្លេស និងភាសាខ្មែរ។ ក្នុងករណីដែលការបកប្រែជាភាសាខ្មែរមានភាពឆកល្វែង រឺមានន័យមិនគ្រប់គ្រាន់នោះ នឹងត្រូវយកតាមច្បាប់ដើមជាភាសាអង់គ្លេស។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា