រថយន្ត October 21, 2019 lyda
ក្រុមហ៊ុន Toyota និង Lexus នឹងត្រៀមខ្លួនបញ្ចេញរថយន្តអគ្គិសនី ៣ម៉ូដែល នៅឆ្នាំ2021

ក្រុមហ៊ុន TOYOTA និងបុត្រសម្ព័នរបស់ខ្លួនគឺ Lexus បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកដំណើរការរថយន្តអគ្គិសនី ៣ម៉ូដែល នៅឆ្នាំ 2021 ។ ដោយដកស្រង់សម្ដីរបស់ “រនុកក្នុង” ដែលមិនបញ្ចេញឈ្មោះបានអះអាងថា ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុននេះនឹងបញ្ចេញរថយន្តអគ្គីសនី ( electric powertrains) ប៉ុន្តែពួកគេនៅតែមិនបញ្ចេញការប្រកាសណាមួយទាក់ទងនឹងរថយន្តទាំងនេះនោះទេ។ វាក៏ត្រូវបានគេរាយការណ៍ផងដែរថា ទាំងពីរក្រុមហ៊ុននឹងបញ្ចេញស៊េរីកូនកាត់ថ្មី plug-in hybrid (ស៊ីសាំង, អាគុយ និងអគ្គិសនី) ផងដែរ។

ថ្លែងនៅក្នុងពិធីបង្ហាញរថយន្ត RX ស៊េរីចុងក្រោយ លោក Naoisha Hatta អគ្គនាយករងនៃក្រុមហ៊ុន Lexus បាននិយាយថា Lexus មានបច្ចេកវិទ្យាគ្រប់គ្រាន់ក្នុងការដាក់បង្ហាញរថយន្ត plug-in hybrid ជាច្រើន ហើយកំពុងរង់ចាំពេលវេលាដ៏ត្រឹមត្រូវ។ ជាពិសេសគាត់សង្កត់ធ្ងន់ថា រថយន្ត plug-in hybrid ឬ PHEV ដែលពួកគេបញ្ចេញលក់ ត្រូវតែមានតម្លៃអាចទទួលយកបានសម្រាប់អតិថិជនទូទៅ។ វាត្រូវបានគេរាយការណ៍ថា ការបញ្ចេញម៉ូទ័រអគ្គិសនីទាំងនេះ ក៏ដូចជា plug-in hybrid នឹងជួយជំរុញ Toyota ក្នុងបេសកកម្មគ្មានការបំភាយឧស្ម័នកាបូនិក ជាពិសេសនៅអឺរ៉ុប ដែលស្តង់ដារទាំងនោះតឹងរឹងខ្លាំងណាស់៕

អត្ថបទ៖ លីដា