រថយន្ត October 21, 2019 lyda
បែកធ្លាយរូបរាង Lexus LC ស៊េរីថ្មី 2020 ប្រភេទបើកដំបូល ជាមួយនឹងពណ៌ទឹកប៉ិចយ៉ាងសិចស៊ី

Lexus បានត្រៀមលក្ខណរួចជាស្រេច ដើម្បីផ្សព្វផ្សាយរថយន្ត LC Convertible (បើកដំបូល) ជាមួយនឹងការថតរូប photoshoot នៅឯផ្លូវសាធារណៈមួយ។ ក្នុងនោះផងដែរអ្នកស៊ើបការណ៍របស់ Carscoop ក៏បាននៅទីនោះ ដើម្បីថតរូបស៊េរីថ្មីនេះ។ អ្វីដែលអ្នកស៊ើបការណ៍ទទួលបានពីកន្លែង photoshoot គឺ Lexus ពណ៌ទឹកប៉ិចនេះបំពាក់ដោយម៉ាស៊ីន powertrains ដដែល ប៉ុន្តែដំបូលបើករបស់វាមានលក្ខណៈល្អប្រសើរជាងមុន។ មាន 2ជម្រើស គឺ LC 500h (Hybrid) ម៉ាស៊ី V6, ទំហំចំណុះ 3.5លីត្រ, កម្លាំង 345សេះ និង LC 500 ម៉ាស៊ីន V8, ទំហំចំណុះ 5.0លីត្រ កម្លាំង 471សេះ។

គួររំលឹកដែរថា រថយន្ត Lexus LC ត្រូវបានគេចាត់ទុកថា ជាម៉ូដែលមួយក្នុងចំណោមម៉ូដែលដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងថ្នាក់របស់វា ហើយមានតែម៉ូដែលនេះប៉ុណ្ណោះដែលជាត្រកូលបើកដំបូលសម្រាប់ Lexus ។ គូប្រជែងរបស់វានឹងរួមបញ្ចូលដូចជា៖ BMW 8-Series Convertible និង Porsche 911 Cabriolet ។ របាយការណ៍ពីមុនក៏បានលើកឡើងដែរថា Lexus នឹងពង្រឹងប្រភេទបើកដំបូលនេះ ជាជាងការទៅផលិតម៉ូដែល LC F ដោយសារបច្ចុប្បន្នទីផ្សាររថយន្តពេញចិត្តប្រភេទបើកដំបូលនេះជាង៕

អត្ថបទ៖ លីដា