Nissan Auto Tech October 21, 2019 lyda
ប្រេសិតម៉ាឡេស៊ីធ្វើទស្សនកិច្ចនៅបន្ទប់តាំងបង្ហាញរថយន្តនីសាន់ របស់ក្រុមហ៊ុនតាន់ចុងម៉ូធ័រ

កាលពីខែកក្កដា ឆ្នាំ២០១៩ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ឯកឧត្ដម Eldeen Husaini Mohd Hashim និងមន្រ្តីស្ថានទូតជាច្រើន បានរួមគ្នាទៅទស្សនាបន្ទប់តាំងបង្ហាញនីសាន់ របស់ក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា និងមជ្ឈមណ្ឌលសេវាកម្មថែទាំ Aftersales Service នៅភ្នំពេញ។ ក្រុមហ៊ុន តាន់ចុងម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន តាន់ចុងហូលឌីង (ម៉ាឡេស៊ី) និងជាអ្នកចែកចាយផ្តាច់មុខនូវរថយន្តម៉ាកនីសាន់នៅកម្ពុជា។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីជួបជាមួយពាណិជ្ជករម៉ាឡេស៊ី ដើម្បីរៀន និងមានការយល់ដឹងអំពីប្រតិបត្តិការ និងប្រវត្តិសាស្រ្តរបស់ពួកគេ។ វាក៏ដើម្បីស្វែងរកឱកាសផ្សេងទៀតជាមួយនឹងគោលបំណងនៃការលើកកម្ពស់ការតភ្ជាប់រវាងសហគមន៍ធុរកិច្ចម៉ាឡេស៊ី និងកម្ពុជា។ វាក៏អនុញ្ញាតឱ្យធុរកិច្ចម៉ាឡេស៊ីបំភ្លឺស្ថានទូតអំពីបញ្ហាប្រឈម ដែលពួកគេប្រឈមមុខជាមួយចេតនាដើម្បីដឹងថា តើស្ថានទូតអាចជួយដោះស្រាយបញ្ហាប្រឈមទាំងនោះបានដោយរបៀបណា៕

អត្ថបទ៖ លីដា