Nissan Auto Tech October 22, 2019 lyda
ក្រុមហ៊ុន តាន់ចុង ធ្វើកម្មវិធីសប្បុរសធម៌ក្រោមគម្រោងសហគមន៍ CSR ដើម្បីសម្រួលដល់អង្គការដែលខ្សត់ខ្សោយ

ក្រុមហ៊ុន តាន់ចុងម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (TCMC) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន តាន់ចុងម៉ូធ័រ ហូលឌីង ប៊ីអេចឌី (ម៉ាឡេស៊ី) និងជាអ្នកចែកចាយផ្តាច់មុខនូវរថយន្តនីសាន់នៅកម្ពុជា បាននាំយកនូវអំណោយផ្ទាល់ខ្លួនបរិច្ចាគដល់អង្គការខ្សត់ខ្សោយមួយក្នុងរាជធានីភ្នំពេញ។

ក្នុងនោះផងដែរលោក ហួត គីមម៉េង នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន តាន់ចុងម៉ូធ័រ បានមានប្រសាសន៍ថា លោកសង្ឃឹមថាជំនួយតិចតួចនេះអាចជួយសម្រួលដល់តម្រូវការប្រចាំថ្ងៃរបស់កុមារដែលគ្មានផ្ទះសម្បែង។ ផ្នែកសំខាន់មួយទៀតនោះគឺ អង្គការនេះទទួលយកគ្រូស្ម័គ្រចិត្តដើម្បីជួយក្នុងការបង្រៀនដល់ក្មេងៗ។ ហើយដោយឃើញពីការលំបាក TCMC បានផ្តល់វិភាគទានប្រចាំខែដល់គ្រូបង្រៀនស្ម័គ្រចិត្តមួយចំនួន ក្នុងរយៈពេល ១២ខែទៀត ដើម្បីកាត់បន្ថយបន្ទុកនៃអង្គការ។

អំណោយដែលបានប្រគល់ជូនត្រូវបានធ្វើឡើងនៅ អង្គការបណ្ដុះបណ្ដាលកុមារកំព្រា និងស្ដ្រីក្រីក្រកម្ពុជា នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

កុមារ និងអង្គការមានការរំភើបយ៉ាងខ្លាំង ក៏ព្រោះតែពួកគេកម្រទទួលបានការចូលរួមវិភាគទានពីអង្គការ ឬសាជីវកម្ម ព្រោះប្រាក់ចំណេញភាគច្រើនបានមកពីបុគ្គល។

TCMC នឹងបន្តខិតខំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគោលដៅដែលអាចសម្រេចបាន ហើយដូច្នេះពួកគេកំពុងស្វែងរកវិធីដើម្បីលើកកម្ពស់កម្មវិធីសហគមន៍ CSR ក៏ដូចជាបទពិសោធន៍នៃភាពជាម្ចាស់យានយន្តនីសាន់ទាំងមូល៕

អត្ថបទ​៖ លីដា