Nissan Auto Tech October 31, 2019 lyda
Nissan NAVARA Premium Plus មានអំពូលបំភ្លឺបានល្អ និងមានចន្លោះធំទូលាយ សម្រាប់ជាភាពងាយស្រួលក្នុងការទុកដាក់អីវ៉ានរាល់ពេលធ្វើដំណើរ

នៅក្នុងភាគទី២ នៃមូលហេតុដែល Nissan NAVARA Premium Plus ល្អប្រសើរជាងគេ គឺដោយសារតែរថយន្តភីកអាប់នេះ ផ្តល់ឱ្យអ្នកនូវភាពមើលឃើញល្អប្រសើរ និងភ្លឺល្អជាងបើប្រៀបធៀបទៅនឹងចង្កៀងមុខរបស់ម៉ាកភីកអាប់ផ្សេងទៀត។ រថយន្ត Nissan Navara Premium Plus មានអំពូលបំភ្លឺផ្លូវ LED ដែលមានពន្លឺខ្លាំងនៅពេលយប់ និងសូម្បីតែពេលមេឃកំពុងភ្លៀង។ ដូច្នេះអ្នកអាចមើលឃើញយ៉ាងច្បាស់ ហើយនេះវាធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៃការបើកបរ។

ខណៈដែលរថយន្តនេះបំពាក់ដោយភ្លើងដឺមី DRL ប្រភេទ LED គឺវាទាន់សម័យណាស់ ហើយក៏អាចធ្វើឱ្យយានយន្តរបស់អ្នកងាយមើលឃើញ សម្រាប់អ្នកជិះម៉ូតូផងដែរ។ វាអាចជួយការពារគ្រោះថ្នាក់ ហើយនេះមានន័យថា មានសុវត្ថិភាពបន្ថែម។ Nissan Navara Premium Plus គឺជាជម្រើសដោះស្រាយការងារទាំងធំទាំងតូច។ រថយន្តប្រភេទ “bootspace” មានកន្លែងធំទូលាយ ដើម្បីផ្ទុកអីវ៉ាន់ដែលអ្នកត្រូវការ។

សូមរង់ចាំមើលព័ត៌មានបន្ថែម នៅក្នុងភាគទី៣ របស់យើង…

អតិថិជនត្រូវបានអញ្ជើញឱ្យមកមើល និងសាកល្បងរថយន្ត Nissan NAVARA Premium Plus ដែលអាចរកបានជាមួយនឹងពណ៌ដូចជា៖ ស (White Pearl), ប្រផេះ (Twilight Gray), ទឹកក្រូច (Savanna Orange), ត្នោត (Earth Brown), ទឹកប្រាក់ (Brilliant Silver) និង ខ្មៅ (Black Star) នៅគ្រប់បន្ទប់តាំងបង្ហាញ ឬកម្មវិធីបង្ហាញរថយន្តនីសាន់ដែលត្រូវធ្វើឡើងនៅតាមទីតាំងដែលក្រុមហ៊ុនបានជ្រើសរើស។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា