ព័ត៌មានជាតិ November 1, 2019 Khmernote
ទីតាំងទាំង១៣ ដែលសមត្ថកិច្ចបិទមិនអោយម៉ូតូ ឬរថយន្ត បេីកចេញចូលក្នុងឱកាសពិធីបុណ្យអ៊ុំទូក

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបទាក់ទងទៅនឹងទីតាំងដែលត្រូវបិទមិនអោយម៉ូតូ ល្មក ឬរថយន្តបេីកចេញចូលក្នុងឱកាសពិធីបុណ្យអ៊ុំទូក ដេីម្បីកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដេីរចូលមកទស្សនាកម្មវិធីកំសាន្តនានា ក៏ដូចជាពិធីប្រណាំងទូក ផ្លូវដែលត្រូវបិទមានដូចខាងក្រោម៖

1. ផ្លូវ ២៩៤ កែងផ្លូវនរោត្តម
2. ផ្លូវសុរ៉ាមរិទ្ធ កែងនាគបាញ់ទឹក
3. ផ្លូវ ២៤០ កែងផ្លូវព្រះសុីសុវត្ថិ
4. ផ្លូវ ២៤០ កែង ផ្លូវសុធារស់
5. ផ្លូវប៉ាស្ទ័រ ៥១ កែងវត្តលង្កា
6. ផ្លូវ២៤០ កែងផ្លូវប៉ាស្ទ័រ ៥១
7. ផ្លូវ ២២២ កែងផ្លូវប៉ាស្ទ័រ ៥១
8. ផ្លូវ ១៨៤ កែងផ្លូវនរោត្តម
9. ផ្លូវ ២៤០ កែងផ្លូវនរោត្តម
10. រោងកុនលុច្យ កែងផ្លូវនរោត្តម
11. ផ្លូវព្រះសុីសុវត្ថិ កែងវត្តបទុម
12. ផ្លូវលេខ១៩ កែង ផ្លូវលេខ១៣
13. ផ្លូវ១៩ កែងផ្លូវ១៨៤

សូមប្អូនប្រជាពលរដ្ឋទទួលជ្រាបជាព័ត៌មាន នឹងចូលរួមគោរពតាមសេចក្តីណែនាំនេះ ដេីម្បីងាយស្រួលដល់កម្លាំងសមត្ថកិច្ចក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសដេីម្បីកុំអោយមានការកកស្ទះ និងងាយស្រួលដល់អ្នកថ្មេីរជេីងដេីម្បីដេីរចូលទស្សនាកម្មវិធីកំសាន្តនានា។ ស្នងការនគរបាលរាជធានីភ្នំពេញ សូមអរគុណទុកជាមុនក្នុងការចូលរួមសហការពីបងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់៕