Nissan Auto Tech November 2, 2019 lyda
រថយន្ត Nissan NAVARA មិនត្រឹមតែមានរូបរាងសង្ហារ ថែមទាំងមានកម្លាំខ្លាំង និងរឹងមាំ ដែលល្អជាម៉ាកផ្សេងទៀតលើទីផ្សារ

នៅក្នុងភាគទី៣ នៃមូលហេតុដែលរថយន្ត Nissan NAVARA Premium Plus គឺល្អប្រសើរជាងគេ គឺដោយសារជាមួយនឹងប្រវត្តិសាស្រ្តភីកអាប់អាយុកាលរយៈជាង 80ឆ្នាំ ដែលយូរជាងយីហោផ្សេងទៀតពីរបីទសវត្សរ៍។ ភីកអាប់ Navara បច្ចុប្បន្នមិនត្រឹមតែ “សង្ហា” នោះទេ គឺជាមួយនឹងការមើលទៅទំនើបទាន់សម័យ ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតចំណុះ 2.5លីត្រ ស៊ីឡាំង4, DOHC 16-Valve VGS Turbo Intercooler កម្លាំង 190PS និងកម្លាំបង្វិល 450Nm ។ ផ្តល់ឱ្យលោកអ្នកនូវថាមពលកាន់តែប្រសើរ ការបង្កើនល្បឿនដំណើរការល្អប្រសើរ សមត្ថភាពកាន់តែប្រសើរ បើកបរដោយភាពពេញចិត្ត និងសន្សំសំចៃប្រេងកាន់តែច្រើន។

យ៉ាងណាក៏ដោយសព្វថ្ងៃបុគ្គល និងគ្រួសារជាច្រើនបានប្រើវាសម្រាប់ការដើរលេងជាលក្ខណៈគ្រួសារ ឬការធ្វើដំណើរទៅធ្វើការប្រចាំថ្ងៃធម្មតា ទោះបីជាការរចនារបស់រថយន្ត Nissan Navara គឺមានតួស៊ុមពេញលេញល្អ (fully-length fully boxed ladder frame) ដែលត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ ដើម្បីធន់នឹងការដឹកជញ្ជូនពិបាកៗ និងអាជីវកម្មប្រចាំថ្ងៃទាំងផ្លូវងាយ និងពិបាក។

សូមរង់ចាំមើលព័ត៌មានបន្ថែម នៅក្នុងភាគទី៤ របស់យើង…

អតិថិជនត្រូវបានអញ្ជើញឱ្យមកមើល និងសាកល្បងរថយន្ត Nissan NAVARA Premium Plus ដែលអាចរកបានជាមួយនឹងពណ៌ដូចជា៖ ស (White Pearl), ប្រផេះ (Twilight Gray), ទឹកក្រូច (Savanna Orange), ត្នោត (Earth Brown), ទឹកប្រាក់ (Brilliant Silver) និង ខ្មៅ (Black Star) នៅគ្រប់បន្ទប់តាំងបង្ហាញ ឬកម្មវិធីបង្ហាញរថយន្តនីសាន់ដែលត្រូវធ្វើឡើងនៅតាមទីតាំងដែលក្រុមហ៊ុនបានជ្រើសរើស។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា